មើលគំរូរាង Galaxy S10 លេងក្បាលឆក បានដឹងថាកប់ខ្លាំង
- 2018-04-19 02:58:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលគំរូរាង Galaxy S10 លេងក្បាលឆក បានដឹងថាកប់ខ្លាំង
ចន្លោះមិនឃើញ
មុននេះបន្តិចមានការលេចចេញនូវប៉ាតង់ដែលទម្លាយថា ក្រុមហ៊ុន SAMSUNG នឹងប្រើរចនាបថអេក្រង់ឆកលើស្មាតហ្វូនជំនាន់ក្រោយរបស់ខ្លួន។ ភ្លាមនោះអ្នករចនា Ben Geskin ក៏បង្កើតនូវ Concept ថ្មី ប៉ុន្មានសន្លឹកទាក់ទងនឹងរូបរាង Galaxy S10 ដែលមានស្នាមឆកកណ្ដាលដូចទៅនឹងភាពពេញនិយមមានលើ iPhone X។
ផ្អែកតាមរូបភាពបង្ហាញយ៉ាងច្បាស់ពីផ្នែកខាងមុខនិងខាងក្រោយ ដោយអេក្រង់មុខជាប្រភេទ Super AMOLED ពេញផ្ទៃសងខាង អមស្នាមឆកកណ្តាល ហើយទំនងជាមានទំហំ ៦ អ៊ីញ និងផ្នែកខាងក្រោយមានត្រឹមកាមេរ៉ាភ្លោះផ្តេកពីរគ្រាប់ ជាមួយការដកចោលនូវទ្រនាប់ស្កេនខ្ចៅដៃ។ ជំនួសមកវិញដោយប្រព័ន្ធសុវត្ថិភាពនៃមុខងារស្កេនផ្ទៃមុខដែលកំពុងផ្ទុះការចាប់អារម្មណ៍។
ប្រភព: https://www.technobuffalo.com/2018/04/16/samsung-notch-iphone-x-concept/
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
ហ្គេមបែងចែកជាច្រើនកម្រិត ខ្លះទាល់ 18+ ទើបអាចលេងបាន
ឡាន Prius ខុសតែពណ៌ តម្លៃលើសខ្វះគ្នាជិត ១ ០០០ ដុល្លារ