នឹកខ្លាំងហើយមើលទៅ! Zayn ប្រទះឃើញចូលលេងផ្ទះអតីតមិត្តស្រីនៅទីក្រុងញូវយ៉ក
- 2018-04-19 02:09:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នឹកខ្លាំងហើយមើលទៅ! Zayn ប្រទះឃើញចូលលេងផ្ទះអតីតមិត្តស្រីនៅទីក្រុងញូវយ៉ក
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ តារាចម្រៀង Zayn Malik ត្រូវបានប្រទះឃើញនៅផ្ទះរបស់អតីតមិត្តស្រីរបស់លោកក្រោយទំនាក់ទំនងរបស់ពួកគេត្រូវបានបញ្ចប់ទៅហើយនោះ។
តាមរូបភាពដែលថតបាន អតីតសមាជិកក្រុម One Direction រូបនេះត្រូវបានឃើញចាប់ដៃគ្នាជាមួយអ្នកយាមទ្វារ ក្រោយមកលោកក៏បានដើរចូលទៅក្នុងអគារស្នាក់នៅនោះ។
ការចែកផ្លូវរបស់តារាទាំង២រូបនេះបានធ្វើឲ្យអ្នកគាំទ្រពិបាកចិត្តជាខ្លាំង ហើយពួកគេពិតជាចង់ឲ្យគូស្នេហ៍មួយគូនេះវិលត្រឡប់មករកគ្នាសារជាថ្មី។ បើតាមប្រភពជិតដិតមួយបានប្រាប់វិបសាយ The Sun កាលពីខែមីនាថា តារាទាំង២រូបនេះបានប្រាប់អ្នកតាមដានដ៏ទុកចិត្តរបស់ពួកគេថាពួកគេនឹងរាប់រកគ្នាជាមិត្តល្អក្រោយផ្ដាច់ទំនាក់ទំនងស្នេហាជាមួយគ្នា។
ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលតារាចម្រៀង Zayn ទៅលេងផ្ទះរបស់នាងនោះ មិនមាននរណាដឹងទេថា តារាម៉ូដែល Gigi ស្ថិតនៅក្នុងផ្ទះរបស់នាងដែរឬយ៉ាងណានោះ៕
ចុចអាន៖
Zayn Malik និយាយថាខ្លួនចង់រស់នៅជាមួយ Gigi ដល់ចាស់ប៉ុន្តែមិនអាចសម្រេចដូចបំណង
រឿងមិនចេះចប់! ក្រោយបែកសង្សារ ឥឡូវ Zayn ត្រូវអ្នកគ្រប់គ្រងទាត់ក្បាលចោលទៀត