តារាសម្ដែង Charlize Theron សារភាពថាពិបាកចិត្តក្រោយឡើងទម្ងន់ដើម្បីសម្ដែងជាតួអង្គម្នាក់
- 2018-04-19 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាសម្ដែង Charlize Theron សារភាពថាពិបាកចិត្តក្រោយឡើងទម្ងន់ដើម្បីសម្ដែងជាតួអង្គម្នាក់
ចន្លោះមិនឃើញ
តារាសម្ដែង Charlize Theron បានដើរតួជាម្ដាយទារុណទុរាម្នាក់ នៅក្នុងរឿងថ្មី "Tully” ដែលនឹងចាប់ដាក់បញ្ចាំងនៅតាមបណ្ដារោងកុនខែក្រោយនេះ។
ដើម្បីសម្ដែងតួអង្គនេះ នាងត្រូវញ៉ាំអាហារយ៉ាងច្រើនរហូតដល់ឡើងជាង ២០គីឡូ។ Charlize បាននិយាយថានាងមានអារម្មណ៍បាក់ទឹកចិត្តជាខ្លាំង ខណៈពេលនាងត្រូវធ្វើដូច្នេះដោយត្រូវញ៉ាំអាហារមិនល្អដូចជា បឺហ្គឺនិងឆីសជាដើមនៅម៉ោង២ទៀបភ្លឺ។
តារារូបនេះបាននិយាយប្រាប់សារព័ត៌មាន Entertainment Tonight ថា "ខ្ញុំចង់ដឹងពីអារម្មណ៍ដែលនារីម្នាក់នេះកំពុងមាន ក៏ដូចយល់ដឹងពីនាងឲ្យកាន់តែច្បាស់។"
តារាវ័យ៤២ឆ្នាំរូបនេះ បានបន្តទៀតថា "វាពិតជារឿងដែលគួរឲ្យភ្ញាក់ផ្អើលមួយ។ ខ្ញុំពិតជាបាក់ទឹកចិត្តខ្លាំងពេលនោះ។ ជាលើកទី១ហើយក្នុងជីវិតរបស់ខ្ញុំ ដែលត្រូវញ៉ាំអាហារធ្វើឲ្យប៉ះពាល់ដល់សុខភាពច្រើនយ៉ាងនេះ។ ខ្ញុំពិតជាពិបាកខ្លាំងក្នុងការថតរឿងនេះ។"
នេះគឺជារឿងធម្មតាទៅហើយ ដែលតារាហូលីវូដជាច្រើនរូប ខិតខំប្រឹងប្រែងសម្រកទម្ងន់ឬឡើងទម្ងន់ដើម្បីសម្ដែងជាតួអង្គផ្សេង។
ភាពយន្ត "Tuly” ដែលដឹកនាំដោយលោក Jason Reitman នឹងចាប់ដាក់បញ្ចាំងនៅថ្ងៃទី ៤ខែឧសភានៅសហរដ្ឋអាមេរិក៕
អានអត្ថបទ៖
បុរសម្នាក់ត្រូវប៉ូលិសចាប់នៅមុខផ្ទះរបស់ Taylor Swift ក្រោយឃើញកាន់កាំបិត
ភាពយន្ត xXx វគ្គថ្មីកំពុងតែចាប់ផ្ដើមដំណើរការផលិតហើយ
ទីបំផុតរឿង Maleficent 2 របស់ Angelina Jolie រកបានតួចិត្តអាក្រក់ហើយ