ច្បាប់​ទាំង​១៥​តារា​សម្ដែង​ទាំង​អស់​ត្រូវ​គោរព ដើម្បី​​​ចូលរួម​ជា​សមាជិក​ក្រុម Avengers

  • 2018-04-19 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំពោះ​តារា​សម្ដែង​នៅ​ហូលីវូដ ត្រូវ​បាន​ជ្រើស​រើស​ជា​តួអង្គ​ចូលរួម​សម្ដែង​ក្នុង​រឿង​ណា​មួយ​របស់ Marvel ​គឺ​វា​ជា​រឿង​ដ៏​ពិសេស​មួយ។ នេះ​ដោយ​សារ​តែ​ប្រជាប្រិយភាព​នៃ​ភាពយន្ត​ប្រភេទ Superheroes នេះ​កាន់​តែ​រីកសាយ​ ខ្លាំង​ឡើង​ៗ​។ គិត​មក​ត្រឹម​ពេល​នេះ​គឺ​មាន​រយៈ​ពេល​១០​ឆ្នាំ​ហើយ ដែល Marvel ចាប់​ផ្ដើម​បង្កើត​នូវ​សាច់​រឿង​ដ៏​ធំ​មួយ​គិត​ចាប់​តាំង​ពី "Iron Man” ឆ្នាំ ២០០៨ និង​ភាពយន្ត​ថ្មី "Avengers: Infinity Wars” ឆ្នាំ ២០១៨​នេះ។

តារា​សម្ដែង​សំខាន់​ៗ​ដូច​ជា Robert Downey Jr, Chris Evans ឬ Chris Hemsworth ជា​ដើម​សុទ្ធ​សឹង​តែ​មាន​កុង​ត្រា​និង​ការ​សម្រេច​ផ្សេងៗ​ជាមួយ​ផលិតកម្ម​យក្ស​​ Marvel និង Disney ដើម្បី​បន្ត​ការ​សម្ដែង​របស់​ពួក​គេ។

នេះ​ជា​ ១៥ ចំណុច​ដែល​តួអង្គ​ក្នុង​បណ្ដា​រឿង Marvel ត្រូវ​គោរព៖

១៥. មិន​អាច​សម្ដែង​នៅ​ក្នុង​រឿង​របស់ Franchise ដទៃ

ជាក់​ស្ដែង​តារា​សម្ដែង​ទាំង​នេះ មិន​អាច​បង្ហាញ​ខ្លួន​នៅ​ក្នុង​បណ្ដា​រឿង​របស់ DC បាន​ឡើយ។

១៤. តួអង្គ​ទាំង​អស់​ត្រូវ​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ឈុត​ថត​ឡើយ​វិញ

ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​វែង​ឆ្ងាយ​ តួអង្គ​ទាំង​អស់​ត្រូវ​ចុះ​កិច្ច​សន្យា​ដើម្បី​មក​ថត​ឡើង​វិញ​នូវ​ចំណុច​ខ្វះ​ខាត ជាក់​ស្ដែង​តារា​សម្ដែង Idris Elba បាន​ត្រូវ​គេ​ហៅ​ត្រលប់​មក​ថត​ឈុត​ឆាក​ខ្លះៗ​​ក្នុង​រឿង "Thor: The Dark World” ខណៈ​ពេល​លោក​កំពុង​តែ​សម្ដែង​រឿង "Long Walk To Freedom”។

១៣. ការ​បង្ហាញ​ខ្លួន​នៅ​ទីតាំង​ផ្សេងៗ (Press Tours)

ដើម្បី​ផ្សព្វផ្សាយ​ភាពយន្ត​ខ្លួន តារា​សម្ដែង​ទាំង​អស់​ដាច់ខាត​ត្រូវ​តែ​បង្ហាញ​មុខ​នៅ​ក្នុង​ការ​ជួប​ជុំ​ជាមួយ​អ្នក​កាសែត​ទូទាំង​ពិភពលោក​ដើម្បី​ផ្សព្វផ្សាយ​ភាពយន្ត​។

១២. ក្លាយ​ជា​តុក្កតា​សម្រាប់​ក្មេង​លេង

តួអង្គ​ទាំង​នោះ​នឹង​មាន​តុក្កតា​ ដែល​ធ្វើ​ពី​ទម្រង់​មុខ​មាត់​ខ្លួន​ដើម្បី​ដាក់​​លក់​នៅ​តាម​ទីផ្សារ។

១១.​ ការ​ហាត់​ប្រាណ​ឲ្យ​មាន​រាង​កាយ​មាំមួន

តួអង្គ​ទាំង​អស់​ត្រូវ​ឆ្លង​កាត់​ការ​ហាត់​ប្រាណ​ខ្លាំង​ និង​មាន​របប​អាហារ​ច្បាស់​លាស់​ដើម្បី​ឲ្យ​មាន​រាង​ស្អាត។

១០. កុង​ត្រា​សម្រាប់​បន្ត​វគ្គ​

នៅ​ពេល​ដែល​តារា​ទាំង​នោះ​ចូល​រួម​សម្ដែង​រឿង​ណា​មួយ​ហើយ ពួក​គេ​ត្រូវ​តែ​បន្ត​កុង​ត្រា​សម្រាប់​អនាគត​នៃ​តួអង្គ​ដែល​គេ​សម្ដែង។

៩. រូប​ភាព​ល្អ​នៅ​ក្នុង​សង្គម

តារា​ប្រចាំ​ Marvel ជា​ច្រើន​តែង​តែ​ចូលរួម​ការ​ធ្វើ​ការងារ​សប្បុរសធម៌​ផ្សេងៗ និង​ជា​គំរូ​ល្អ​ដល់​ក្មេងៗ។

៨. អាច​ត្រូវ​គេ​បញ្ឈប់​ប្រសិន​ជា​ទាម​ទារ​តម្លៃ​ខ្លួន​ហួស​ហេតុ​ពេក

ជាក់​ស្ដែង​តួអង្គ​ដែល​សម្ដែង​ដោយ​លោក Edward Norton និង Terrance Howard ត្រូវ​ចាក​ចេញ​ពី​ Marvel ជា​ផ្លូវ​ការ​ដោយ​សារ​មាន​បញ្ហា​ទឹក​ប្រាក់​និង​ចង់​បាន​ចំណែក​ខ្លះ​នៃ​ភាពយន្ត។

៧. តួ​ជំនួស​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន

តួ​ជំនួស​ (Stuntmen) នៅ​ក្នុង​ខ្សែ​រឿង​ Marvel ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​និង​តែង​តែ​ទទួល​បាន​ការ​គោរព​ពី​សំណាក់​តារា​សម្ដែង​ផ្ទាល់​ទៀត​ផង។

៦. ស្បថ​ថា​និង​មិន​ធ្វើ​ឲ្យ​បែក​ធ្លាយ​រឿង​រ៉ាវ​ផ្សេងៗ

តួអង្គ​ទាំង​អស់​ត្រូវ​ស្បថ​ ថា​មិន​ប្រាប់​ពី​អ្វី​ដែល​នឹង​កើត​ឡើង​ក្នុង​រឿង​ថ្មីៗ ដែល​នឹង​បញ្ចេញ​ដើម្បី​ជៀស​វាង​ Spoiler ជា​យថាហេតុ។

៥. ត្រូវ​មាន​អាកប្បកិរិយា​ល្អ

តួ​អង្គ​ទាំង​នោះ​ត្រូវ​មាន​អាកប្បកិរិយា​ល្អ​ មិន​ថា​ជា​នៅ​ក្នុង​ការ​សម្ដែង​ឬ​ជីវិត​រស់​នៅ​ខាង​ក្រៅ​នោះ​ទេ នេះ​ដោយ​សារ​តែ Marvel យក​ចិត្ត​ទុកដាក់​ទៅ​លើ​ភាព​ល្អ​នៃ​​អត្តចរិត​របស់​តួអង្គ​ម្នាក់ៗ។

៤. ការ​ហ្វឹកហាត់​ផ្សេងៗ

បន្ថែម​ពី​លើ​ការ​ហាត់​ប្រាណ​និង​កំណត់​របប​អាហារ ពួក​គេ​ត្រូវ​ឆ្លង​កាត់​ការ​ហ្វឹកហាត់​ផ្សេងៗ​ជា​ច្រើន​ដូច​ជា ហាត់​ប្រាណ​ឲ្យ​មាឌ និង​សាច់​ដុំ​កាន់​តែ​ធំ ក៏​ដូច​ជា​ហាត់​ក្បាច់​វាយ​តប់​ថ្មី​ៗ​ជា​ដើម។

៣. ត្រូវ​រក្សា​រាង​រៅ​

តួអង្គ​ទាំង​អស់​ជា​ពិសេស​គឺ​តួអង្គ Thor ដែល​សម្ដែង​ដោយ​លោក Chris Hemsworth ត្រូវ​រក្សា​រាង​របស់​ខ្លួន​ជា​និច្ច​ ដើម្បី​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ថត​ផ្សេងៗ​ជា​ចាំ​បាច់។

២. សុខ​ចិត្ត​បោះ​បង់​តួអង្គ​ដែល​ខ្លួន​សម្ដែង

ចំពោះ​ការ​ប្រែ​ប្រួល​ខ្លះ​ដូច​ជា តួអង្គ​ Spider-Man ដែល​សម្ដែង​ដោយ Andrew Garfield លោក​ត្រូវ​បោះ​បង់​តួ​នេះ​ទៅ​ឲ្យ​ Tom Holland ទៅ​តាម​ការ​ទាម​ទារ​របស់​​ផលិតកម្ម​។

១. ត្រូវ​តែ​ស៊ាំ​នឹង​ការ​តុប​តែង​ខ្លួន

តួអង្គ​ដូច​ជា Drax, Gamora និង Nebula ជា​ដើម​ត្រូវ​អង្គុយ​រាប់​ម៉ោង​ ដើម្បី​តុប​តែង​ខ្លួន​ទៅ​តាម​រូប​រាង​ដែល​ត្រូវ​ការ៕

អាន​អត្ថបទ៖

ប្រភព៖ The Richest   ប្រែ​សម្រួល៖ ធារ៉ូ