សត្វ​ដាយណូស័រ​មក​ដល់​កន្លែង​មនុស្ស​រស់​នៅ​ក្នុង​ Trailer ថ្មី "Jurassic World: Fallen Kingdom”

  • 2018-04-19 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​វីដេអូ​ Trailer ថ្មី​របស់​រឿង "Jurassic World: Fallen Kingdom” ដែល​ទើប​នឹង​បញ្ចេញ​ថ្មីៗ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ពី​អនាគត​របស់​សត្វ​ដាយណូស័រ​ទាំង​អស់​បន្ទាប់​ពី "Jurassic Park” ​ត្រូវ​បំផ្លាញ​កាល​ពី​វគ្គ​មុន។ ក្នុង​វីដេអូ​រយៈ​ពេល ២​នាទី​និង​៣០​វិនាទី​នេះ បាន​បង្ហាញ​ពី​តារា​សម្ដែង Chris Pratt និង Bryce Dallas Howard ត្រលប់​មក​ដើរ​តួ​ជា​តួអង្គ​សំខាន់​ម្ដង​ទៀត។

លោក Chris Pratt បាន​ប្រាប់​ទស្សនាវដ្ដី Entertainment Weekly ថា "នេះ​គឺ​ជា​អ្វី​ដែល​ខុស​ពី​មុន​ ហើយ​ក៏​ជា​អ្វី​ដែល​សំខាន់​សម្រាប់​រឿង​ទាំង​បី​វគ្គ​ផង​ដែរ។"

“Fallen Kingdom” គឺ​ជា​ភាពយន្ត​វគ្គ​ទី​២ បន្ទាប់​ពី​ "Jurassic World” បាន​ដាក់​បញ្ចាំង​កាល​ពី​ឆ្នាំ ២០១៥។ ភាពយន្ត​វគ្គ​ថ្មី​នេះ ដឹក​នាំ​ដោយ​លោក J.A. Bayona ដោយ​បាន​ចូលរួម​សម្ដែង​ដោយ Ted Levine, Geraldine Chaplin, James Cromwell, Jeff Goldblum និង B.D. Wong។

ភាពយន្ត​នេះ​នឹង​ចាប់​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ២២​ខែ​មិថុនា​ឆ្នាំ ២០១៨​ នេះ​នៅ​សហរដ្ឋ​អាមេរិក៕

ទស្សនា​វីដេអូ​ Trailer ខាង​ក្រោម៖

អាន​អត្ថបទ៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម
អត្ថបទថ្មី