ថៃចេញច្បាប់តម្រូវឲ្យទូកនេសាទមានលេខសំគាល់ ព្រោះហេតុផលពិសេសមួយ

  • 2018-04-19 08:52:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយកដ្ឋាន​ជលផល​ថៃ បាន​តម្រូវ​ឲ្យ​ទូក​នេសាទ​ទាំង​អស់​លាប​លេខ​កូត​សំគាល់​នៅ​ចំហៀង​ទូក​នីមួយ​ៗ​ឲ្យ​បាន​មុន​បំណាច់​ខែ ឧសភា​នេះ។

ប្រធាន​នាយកដ្ឋាន​ជលផល លោក Adisorn Promthep និយាយ​ថា​ច្បាប់​នេះ​បាន​ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃ​ទី ១​មេសា​ក្រោយ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ដោយ Royal Gazette។ ចំណាត់​ការ​នេះ ធ្វើ​ឡើង​ក្រោម​ហេតុផល​ដោះ​ស្រាយ​បញ្ហា​នេសាទ​ដោយ​ខុស​ច្បាប់​នានា។ លើស​ពី​នេះ​ទៀត វា​នឹង​ជួយ​ឲ្យ​អាជ្ញាធរ​ងាយ​ស្រួល​ក្នុង​ការ​កំណត់​មុខ​សញ្ញា​ទូក​ដែល​អាច​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ជួញ​ដូរ​មនុស្ស​ផង​ដែរ។

គួរ​ឲ្យ​ដឹង​ថា លេខ​កូត​សំគាល់​នេះ​មាន​សំណុំ​តួ​អក្សរ និង​លេខ​ចំនួន​បួន ហើយ​ត្រូវ​លាប​នៅ​ចំហៀង​ទូក​ដើម្បី​ងាយ​ស្រួល​មើល។ ឧទាហរណ៍​ដូច​ជា​លេខ​កូត "T-M-245-B” ដោយ​អក្សរ T មាន​ន័យ​ថា​ទូក​នេះ​ត្រូវ​នេសាទ​តែ​ក្នុង​ឈូង​សមុទ្រ​ថៃ​ប៉ុណ្ណោះ ខណៈ​អក្សរ M មាន​ន័យ​ថា​ទូក​ត្រូវ​មាន​ទម្ងន់​យ៉ាង​តិច ៣០ តោន ប៉ុន្តែ​មិន​ត្រូវ​លើស ៦០ តោន ចំណែក​ឯ​លេខ 245 គឺ​ជា​លេខ​ចុះ​បញ្ជី​ទូក ហើយ​អក្សរ B មាន​ន័យ​ថា​ទូក​នេះ​មាន​អួន​ផង​ដែរ៕

ចុចអាន ៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី