Apple ចេញ​ធម៌​ក្តៅ ចំពោះ​បុគ្គលិក​ដែល​ធ្វើ​ឲ្យ​បែក​ធ្លាយ​អាថ៌កំបាំង​ក្រុមហ៊ុន

  • 2018-04-19 12:08:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ ២០១៧ កន្លង​ទៅ Apple បាន​រក​ឃើញ​ថា​អាថ៌កំបាំង​នៃ​ផលិតផល​ទាំង ២៩ ត្រូវ​បាន​បែកធ្លាយ​មុន​ថ្ងៃ​ដាក់​បង្ហាញ ដោយ​ដើមចម​នៃ​បញ្ហា​ទំនង​លេច​ចេញ​ពី​បណ្តា​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​។ ថ្លែង​ប្រាប់​សារព័ត៌មាន Bloomberg កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន Apple បាន​សង្កត់​ធ្ងន់​ថា៖ "ប្រភេទ​មនុស្ស​ទាំង​នេះ​មិន​ត្រឹម​តែ​ត្រូវ​បាត់បង់​ការងារ​នោះ​ទេ ទៀត​សោត​ក៏​ពិបាក​នឹង​ចេញ​ទៅ​រក​ការងារ​ដទៃ​ថែមទៀតផង"។

ការ​បែកធ្លាយ​ធំ​បំផុត​លេច​ចេញ​ពី​បុគ្គលិក​ម្នាក់ ដែល​ទម្លាយ​នូវ​ព័ត៌មាន​ទាក់ទង​នឹង​ស្មាតហ្វូន iPhone X និង​នាឡិកា​ឆ្លាតវៃ Apple Watch Series 3 មុន​ដល់​ថ្ងៃ​បើក​ព្រឹត្តិការណ៍​ដាក់​បង្ហាញ​នា​ខែ​កញ្ញា ឆ្នាំ ២០១៧។ ជុំវិញ​រឿងរ៉ាវ​នេះ​ប្រធាន​ផ្នែក​ទីផ្សារ​លោក Great Joswaik ក៏​បាន​មាន​ប្រសាសន៍​ថា៖ "យើង​ចង់​ឆ្លៀត​ឱកាស​នេះ​ប្រាប់​ទៅ​អតិថិជន​ទាំង​អស់​ពី​លក្ខណៈ​ពិសេស​នៃ​ផលិតផល​របស់​យើង និង​មិន​ចង់​ឲ្យ​មាន​ការ​សម្រេច​ចេញ​ពី​នរណា​ម្នាក់​នោះ​ឡើយ"។

បញ្ជាក់​ថា​មិន​ត្រឹម​តែ Apple នោះ​ទេ ក្រឡេក​ទៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​កំពូល​ឯ​ទៀត​ដូច​ជា Google និង Facebook សុទ្ធ​សឹង​ព្យាយាម​លាក់បាំង​រឿង​សម្ងាត់​របស់​ខ្លួន​ដូច​គ្នា ហើយ​បើ​កាល​ណា​មាន​ការ​លេច​ធ្លាយ​ទៅ​ខាង​ក្រៅ ខាង​ក្រុមហ៊ុន​ក៏​មិន​ខ្លាច​នឹង​បណ្ដេញ​បុគ្គលិក​ចេញ​នោះ​ដែរ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី