បើកបរ​​ពាក់​វ៉ែនតា​​ពេល​ភ្លៀង ជួយ​មើលឃើញ​កាន់​តែ​ច្បាស់

  • 2018-04-19 03:42:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវវស្សា មេឃ​ប្រែប្រួល​មិន​ទៀង​ទាត់ ពពក​ក្រាស់ មេឃ​ប្រែ​ពណ៌​ខ្មៅ ខ្យល់​បក់​ខ្លាំង ហើយ​ធ្លាក់​ភ្លៀង​ស្ទើរ​រាល់​ថ្ងៃ​។ ស្ថានភាព​បែប​នេះ ធ្វើ​ឲ្យ​មាន​ការ​ពិបាក​ដល់​អ្នក​បើកបរ​លើ​ដង​ផ្លូវ សូម្បី​តែ​ប្រើ​រថយន្ត​ក៏​ដោយ ដែល​ពិបាក​សម្គាល់​មើល​ឧបសគ្គ​ខាងមុខ​។ 

តើ​ការ​ពាក់​វ៉ែនតា ជួយ​សម្រួល​ទិដ្ឋភាព​មើល​ឃើញ បើកបរ​ពេល​ភ្លៀង​ធ្លាក់​មែន​ទេ​? បើ​តាម​វេបសាយ Snopes ការ​ប្រើ​វ៉ែនតា​ម៉ូដែល​ណា​ក៏​ដោយ អាច​ធ្វើ​ឲ្យ​ទិដ្ឋភាព​ខ្យល់​ព្យុះ​បាត់ ដោយ​អ្នក​បើកបរ​អាច​ឃើញ ដូច​មិន​មាន​ភ្លៀង​ចឹង ដែល​វា​កាត់​បន្ថយ​ចំណាំង​ពី​រថយន្ត​ឆ្លង​កាត់ ហើយ​អាច​ដំណើរការ​បាន​ទាំង​ពេល​ថ្ងៃ និង ពេល​ល្ងាច ឬ​ពេលយប់​។ បើ​និយាយ​ម្យ៉ាង​ទៀត ប្រើ​វ៉ែនតា​ពេល​ធ្លាក់​ភ្លៀង នឹង​ធ្វើ​ឲ្យ​លក្ខខណ្ឌ​ទិដ្ឋភាព​មាន​កម្រិត​ធម្មតា​។ 

បើ​ការ​អះអាង​នេះ​មិន​ពិត​ប្រាកដ នេះ​អាច​ធ្វើ​ឲ្យ​អ្នក​បើកបរ​លើ​ដង​ផ្លូវ​ជាច្រើន សម្លឹង​មើល​ទី​ឆ្ងាយ​កាន់​តែ​មិន​ល្អ​។ 

ការ​ប្រើ​វ៉ែនតា​ពេល​យប់ មាន​ស្ថានភាព​ងងឹត វា​នឹង​ធ្វើ​ឲ្យ​ទិដ្ឋភាព​កាន់​តែ​ងងឹត​ថែម​ទៀត នេះ​មិន​ផ្ដល់​ផល​ល្អ​ក្នុង​ការ​សម្លឹង​មើល​នោះ​ទេ​។ តែ ប្រើ​វ៉ែនតា​ពេល​ថ្ងៃ ខណៈ​ពេល​ភ្លៀង អាច​ប្រើ​ការ​បាន​ ដរាប​ណា​មេឃ​មិន​ងងឹត​។ ហើយ​វ៉ែនតា​ក៏​ប្រហែល​អាច​ជួយ​បង្កើន​ទិដ្ឋភាព​ស្រាល (Contrast) ទៅ​ជា​អ័ព្ទ​ក្រាស់​ផង​ដែរ​។ 

អ្នក​គួរ​ដឹង​ផង​ដែរ មិនមែន​គ្រប់​ម៉ូដែល​វ៉ែនតា អាច​បង្កើន​កម្រិត​មើល​ឃើញ​ពេល​ភ្លៀង​ធ្លាក់​នោះ​ទេ​។ គ្រូពេទ្យ​វះ​កាត់​ភ្នែក លើក​ឡើង​ថា មាន​តែ​វ៉ែនតា​ជាមួយ Polarized lens ប៉ុណ្ណោះ​អាច​មាន​អត្ថប្រយោជន៍​។ Polarized lens អាច​ការពារ​ពន្លឺ​ផ្លាត​ចេញ ពេល​ពន្លឺ​បះ​នឹង​ផ្ទៃ​រាប​ដែល​អាច​មាន​ចំណាំង ដូច​ចំណាំង​ពន្លឺ​អ្នក​ឃើញ ពេល​ភ្លៀង​ធ្លាក់​នៅ​ខាងមុខ​ភ្លើង​របស់​រថយន្ត​ដទៃ​ទៀត​។ 

យ៉ាងណាមិញ ដរាប​ណា​ការ​ណែនាំ​ខាងលើ​ត្រូវ​បាន​អនុវត្ត​តាម ការ​ពាក់​វ៉ែនតា​ពេល​ធ្លាក់​ភ្លៀង អាច​មាន​ប្រយោជន៍​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ howstuffworks   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី