Apple មាន​មនុស្ស​យន្ត​ថ្មី អាច​បំបែក​ iPhone បាន​ ២០០ គ្រឿង​ក្នុង​មួយ​ម៉ោង​

  • 2018-04-20 02:11:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ប្រហែល​ជា​ធ្លាប់​បាន​ស្គាល់​មនុស្ស​យន្ត​ឈ្មោះ​ Liam របស់​ Apple ដែល​មាន​សមត្ថភាព​អាច​បំបែក​ iPhone ជា​បំណែកៗ​ដើម្បី​យក​វត្ថុធាតុ​មួយ​ចំនួន​មក​ប្រើ​ប្រាស់​ឡើង​វិញ។

ពេល​នេះ​មនុស្ស​យន្ត​ Liam ត្រូវ​បាន​ Apple ជំនួស​ដោយ​មនុស្ស​យន្ត​ថ្មី​​ឈ្មោះ​ថា​ Daisy ដែល​មាន​សមត្ថភាព​ខ្លាំង​ជាង​មុន​ ក្នុង​ពេល​មួយ​ម៉ោង​អាច​បំបែក​ iPhone បាន​ ២០០ គ្រឿង និង​អាច​បែង​ចែក​វត្ថុធាតុ​នីមួយៗ​ទៅ​តាម​ផ្នែក​របស់​វា​ទៀត​ផង។

Apple បាន​បញ្ចេញ​វីដេអូ​ខ្លី​បង្ហាញ​ពី​មនុស្ស​យន្ត​ថ្មី​នេះ​ និង​បាន​និយាយ​ថា​មនុស្ស​យន្ត​ Daisy គឺ​បង្កើត​ឡើង​ដោយ​ប្រើ​ផ្នែក​ខ្លះៗ​របស់​ Liam ហើយ​វា​អាច​បំបែក​ iPhone ស៊េរី​ខ្ពស់​បាន​ចំនួន​ ៩ ម៉ូដែល។ តាម​រយៈ​មនុស្ស​យន្ត​ថ្មី​នេះ​ Apple អាច Recycle ​នូវ​វត្ថុធាតុ​សំខាន់​មក​ប្រើ​ឡើង​វិញ​ ដែល​មនុស្ស​ធម្មតា​មិន​អាច Recycel​ បាន៕

ចុចអាន៖

ប្រភព៖ redmondpie   ប្រែ​សម្រួល៖ សុខហេង