អង់គ្លេសចេញច្បាប់តឹងរឹងបំផុតមួយ ក្រោយប្រកាសសង្គ្រាមប្រឆាំងការចោលសំរាម

  • 2018-04-20 02:17:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ច្បាប់​ថ្មី​ដែល​ហាម​ឃាត់​ទាំង​ស្រុង​លើ​ការ​ប្រើប្រាស់​ប្លាស្ទិក​ដូច​ជា សំឡី​ត្បាល់​ត្រចៀក និង​បំពង់​បឺត​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​នេះ​ដោយ​នាយករដ្ឋមន្ត្រី​អង់គ្លេស។

អ្នក​ស្រី Theresa May នាយករដ្ឋមន្ត្រី​អង់គ្លេស​នឹង​បង្ហាញ​វិធាន​ការ​នេះ​ដើម្បី​ការពារ​សមុទ្រ ក្រោយ​ប្រកាស​សង្គ្រាម​ប្រឆាំង​វប្បធម៌​ចោល​សំរាម​ពាសវាលពាសកាល។ នាយករដ្ឋមន្ត្រី​រូប​នេះ​ឲ្យ​ដឹង​ថា "យើង​កំពុង​បំផ្លាញ​ធនធាន​ធម្មជាតិ​ដ៏​សំខាន់​មួយ​ដោយ​ប្លាស្ទិក​ដ៏​គ្រោះ​ថ្នាក់ ដូច្នេះ​ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​ជំនាន់​នេះ និង​ជំនាន់​ក្រោយ យើង​ត្រូវ​ចាត់​វិធាន​ការ​ឥឡូវ​នេះ។”

វិធាន​ការ​នេះ​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង ខណៈ​រដ្ឋ​មន្ត្រី​ជា​ច្រើន​ជឿ​ថា​ការ​ធ្វើ​ដូច​នេះ​នឹង​មាន​ប្រសិទ្ធ​ភាព​ជាង​ការ​បង្កើន​ពន្ធ​លើ​ប្លាស្ទិក។ គួរ​ឲ្យ​ដឹង​ថា សំរាម​ប្លាស្ទិក​ជាង ១២ លាន​តោន​ត្រូវ​បាន​ចោល​ទៅ​ក្នុង​សមុទ្រ​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​ប្រទេស​នេះ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ជីវចម្រុះ​ក្នុង​សមុទ្រ៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន