ប្រធានាធិបតិ​អាមេរិក ត្រូវធីបចោលក្នុងពិធីរៀបអភិសេកព្រះអង្គម្ចាស់ អង់គ្លេស

  • 2018-04-11 01:52:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក​ លោក ដូណាល់ ត្រាំ រួម​ទាំង​ថ្នាក់​ដឹក​នាំ​នយោបាយ​ផ្សេង​ៗ​ទៀត មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​ពិធី​រៀប​អភិសេក​របស់​ព្រះអង្គ​ម្ចាស់ អង់គ្លេស​នោះ​ទេ។

យោង​តាម​ប្រភព​ជា​ច្រើន​ឲ្យ​ដឹង​កាល​ពី​យប់​មិញ​ថា ក្រៅ​ពី​លោក ដូ​ណាល់ ត្រាំ ក្នុង​នោះ​លោក បារ៉ាក់ អូបាម៉ា និង​ភរិយា ដែល​ជា​មិត្ត​របស់​ព្រះ​អង្គ Harry ក៏​មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ដែរ។ ស្ថានភាព​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ឃ្លាំ​មើល​រាជវង្ស​ងឿង​ឆ្ងល់​ថា​តើ​លោក អូបាម៉ា​បាន​ធ្វើ​អ្វី​ខុស​ឆ្គង​ចំពោះ​ព្រះ​អង្គ​ម្ចាស់ បាន​ជា​លោក​មិន​ត្រូវ​បាន​អញ្ជើញ។ ក្រៅ​ពី​នេះ ពួក​គេ​មិន​លើក​ឡើង​ពី​មូល​ហេតុ​ចំពោះ​លោក ដូណាល់ ត្រាំ​នោះ​ទេ។

រាជវាំង Kensington បញ្ជាក់​កាល​ពី​ម្សិលមិញ​ថា​មាន​ភ្ញៀវ​ត្រឹម ៦០០ នាក់​ប៉ុណ្ណោះ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ពិធី​រៀប​អភិសេក​នៅ​ថ្ងៃ​ទី ១៩ ឧសភា ហើយ​ពួក​គេ​សុទ្ធ​តែ​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​ព្រះ​អង្គ​ម្ចាស់ Harry៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន