ទិញឡានជជុះធ្វើដំណើរជិត ២០០ គីឡូ ជំនួសរថភ្លើង ក្រោមហេតុផលហួសចិត្ត១

  • 2018-04-13 04:34:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ហេតុ​ម្នាក់ បាន​សម្រេច​ចិត្ត​ទិញ​រថយន្ត​ជជុះ​ដើម្បី​ធ្វើ​ដំណើរ​ពី​ទីក្រុង London ទៅ Bristol ដោយ​សារ​តែ​វា​មាន​តម្លៃ​ថោក​ជាង​សំបុត្រ​រថភ្លើង។

លោក Tom Church អាយុ ២៧ ឆ្នាំ ឲ្យ​ដឹង​ថា​លោក​មាន​បំណង​ទៅ​លេង​មិត្តភ័ក្ដិ​នៅ Bristol ដែល​មាន​ចម្ងាយ​ជិត ២០០ គីឡូម៉ែត្រ ប៉ុន្តែ​សំបុត្រ​រថភ្លើង​មាន​តម្លៃ​ដល់ ៣១០ ដុល្លារ​ឯណោះ។ ដូចនេះ​ហើយ​លោក​សម្រេច​ចិត្ត​ទិញ​ឡាន​ជជុះ​ម៉ាក Honda Civic 1997 ក្នុង​តម្លៃ ១១៣ ដុល្លារ​ដើម្បី​ធ្វើ​ដំណើរ។ បុរស​រូប​នេះ​បន្ថែម​ថា ទាំង​ថ្លៃ​បង់​ពន្ធ​ផ្លូវ, ថ្លៃ​ធានារ៉ាប់រង និង​ថ្លៃ​សាំង លោក​ចំណាយ​សរុប​អស់​ត្រឹម ២៩៣ ដុល្លារ​ប៉ុណ្ណោះ ដែល​មាន​ន័យ​ថា​លោក​សន្សំ​បាន ១៧​ដុល្លារ ជំនួស​ឲ្យ​ការ​ជិះ​រថភ្លើង។

ដោយ​សារ​តែ​ឡាន​នេះ​មាន​ម៉ាស៊ីន​តូច លោក​បាន​បង់​ពន្ធ​ផ្លូវ​រយៈ​ពេល ៦ ខែ​អស់​ត្រឹម ១១៥ ដុល្លារ ថ្លៃ​ធានារ៉ាប់រង ៣០ ដុល្លារ និង​ថ្លៃ​សាំង ៣៥ ដុល្លារ​ប៉ុណ្ណោះ។ បុរស​ខាង​លើ​បញ្ជាក់​ថា លោក​ធ្វើ​ដូច​នេះ​ដោយ​សារ​តែ​ចង់​រក​មធ្យោបាយ​ធ្វើ​ដំណើរ​ដែល​មាន​តម្លៃ​ថោក ហើយ​បន្ទាប់​ពី​ធ្វើ​ដំណើរ​រួច លោក​នៅ​សល់​ឡាន​សម្រាប់​ជិះ​ទៀត​ផង៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន