Huawei និយាយ​ថា​​មាន​គំនិត​​ផលិត​ទូរសព្ទ​ក្បាល​ឆក​ មុន​ iPhone X យូរ​ឆ្នាំ​ហើយ​​

  • 2018-04-20 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Li Changzhu ​នាយក​​ផ្នែក​ទូរសព្ទ​នៃ​ក្រុមហ៊ុន​ Huawei បាន​និយាយ​ក្នុង​កម្មវិធី​ Huawei Analyst Summit ថា​​ក្រុមហ៊ុន​របស់​ខ្លួន​បាន​ពិភាក្សា​គ្នា​អំពី​ទូរសព្ទ​​​​ក្បាល​ឆក​ រាប់​ឆ្នាំ​មក​ហើយ។

លោក​ Li Changzhu

នាយក​រូប​នេះ​បាន​​និយាយ​ថា​​​ក្រុមហ៊ុន​របស់​ខ្លួន​បាន​ពិចារណា​លើ​ការ​ពង្រីក​​ផ្ទៃ​អេក្រង់​​​លើ​ស្មាតហ្វូន​ រយៈពេល​ ៣ ទៅ ៤ ឆ្នាំ​ មុន​នឹង​ការ​ប្រកាស​ចេញ​ P20 នា​ពេល​បច្ចុប្បន្ន​នេះ។ ប៉ុន្តែ​​គំនិត​នេះ​ត្រូវ​បាន​បោះបង់​ចោល​ ដោយ​សារ​ពេល​នោះ​ក្រុមហ៊ុន​​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​ពង្រីក​ម៉ាក​សញ្ញា​នៅ​ឡើយ​ ដូច​នេះ​ត្រូវ​ប្រុង​ប្រយ័ត្ន​លើ​ការ​បោះ​ជំហាន​ថ្មី។ លោក​ Li ក៏​បាន​សង្កត់​ធ្ងន់​ថា​ អតិថិជន​ (ជា​ពិសេស​នៅ​ប្រទេស​ចិន) ចូល​ចិត្ត​ភាព​ស៊ីមេទ្រី​ ហើយ​​ស្នាម​ឆក​នេះ​ មិន​​មែន​ជា​រឿង​ល្អ​នោះ​ទេ​ សម្រាប់​វប្បធម៌​ចិន។

លោក​ Li ​ក៏​បាន​និយាយ​សរសើរ​ដល់​ Apple ដែល​ក្លាហាន​បញ្ចេញ​ iPhone X មាន​ក្បាល​ឆក ដែល​​ធ្វើ​ឲ្យ​ក្បាល​ឆក​ត្រូវ​បាន​អតិថិជន​ទទួល​យក។ លោក​បន្ត​ថា​ Huawei បាន​ខក​ខាន​​ឪកាស​ដើម្បី​​បង្ហាញ​​ពី​ការ​ឌីហ្សាញ​​ថ្មី​របស់​ខ្លួន ប៉ុន្តែ​​​យល់​ថា​នឹង​មិន​ទទួល​បាន​ផល​វិជ្ជមាន​​ខ្លាំង​ ដូច​ជា​ iPhone ប៉ុន្មាន​នោះ​ទេ។

នាយក​រូប​នេះ​បន្ត​​ទៀត​ថា បច្ចុប្បន្ន​នេះ​ Huawei កំពុង​​រៀន​អង់អាច​ និង​សម្រុក​ទៅ​មុខ​​ខ្លាំង​ជាង​មុន។ ជាក់ស្ដែង​ដូច​ជា​​ការ​បញ្ចេញ​ P20/P20 Pro ដែល​មាន​ពណ៌​ប្លែក​ពី​គេ​ និង ការ​ប្រើ​ប្រាស់​កាមេរ៉ា​ ៣ គ្រាប់​ជា​ដើម៕​​​​​

ចុចអាន៖

​​​​​

ប្រភព៖ PhoneArena | Cultofmac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម