បែប​ទំនេរ​ខ្លាំង! Justin កាត់​ត​រូប​ខ្លួន​ឯង​លេង​ បង្ហាញ​អ្នក​គាំទ្រពេញ​ពិភពលោក

  • 2018-04-20 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Justin Bieber ប្រហែល​មិន​សូវ​រវល់​នឹង​រឿង​ស្នេហា ឬ​ការបង្កើត​អាល់ប៊ុម​បទ​ចម្រៀង​ថ្មី​មួយរយៈ ដោយសារ​ហេតុនេះ ទើប​ថ្មី​ៗ​ លោក​អាច​មាន​ពេល​ទំនេរ​អង្គុយ​កាត់​ត​រូបភាព​បង្ហោះ​លើ​គណនី Instagram លេង​ជាមួយ​អ្នក​គាំទ្រ។

កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​ចម្រៀង Justin Bieber បាន​កាត់​ត​រូបភាព ដោយ​យក​មុខ​មាត់​របស់​លោក​ដាក់ជំនួស​មុខ​​តារា​ចម្រៀង Beyoncé ដែល​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​មាន​ការ​ភ្ញាក់ផ្អើល​គួរសម។

ជាមួយ​រូបភាព​គួរ​ឲ្យ​អស់​សំណើច​នេះ​ដែរ តារា​ចម្រៀង​រូប​នេះ​បាន​សរសេរ​ពាក្យ​ពេចន៍​ខាង​ក្រោម​រូប​ថា៖ "សូម​ណែ​នាំ​ប្អូន​ស្រី​របស់​​ខ្ញុំ Rachel Bieber ទៅ​កាន់​អ្នក​ទាំង​អស់​គ្នា"។

គួរ​បញ្ជាក់​ថា រូបភាព​មួយ​សន្លឹក​របស់​តារា​ចម្រៀង Beyoncé ដែល Justin Bieber យក​មក​កាត់​ត​នេះ គឺ​ជា​រូបភាព​ដែល​តារា​ស្រី​រូប​នេះ​ស្លៀក​រ៉ូប​ខ្មៅ​ក្នុងអាល់ប៊ុម​បទ​ចម្រៀង​ថ្មី​របស់​នាង​នៅឆ្នាំ ២០១៣៕

ចុចអាន៖

ប្រភព៖ The Sun   ប្រែ​សម្រួល៖ អន សុភក្ត្រា