Justin Bieber ត្រូវ​គេ​ប្រទះ​ឃើញ​ចាក​​ចេញ​ពី​កន្លែង​ហាត់​ប្រាណ​ជាមួយ​តារា​ម៉ូដែល​ម្នាក់

  • 2018-04-13 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Justin Bieber និង​តារា​ម៉ូដែល Baskin Champion ត្រូវ​គេ​ប្រទះ​ឃើញ​ចំណាយ​ពេល​ជាមួយ​គ្នា​នៅ​កន្លែង​ហាត់​ប្រាណ SoulCycle ហើយ​ក៏​ត្រូវ​គេ​ប្រមាញ់​ថត​រូប​បាន​ពេល​អ្នក​ទាំង​ពីរ​ចេញ​ពី​ទី​នោះ។

នេះ​គឺ​ជា​លើក​ទី​១ ដែល​តារា​ម៉ូដែល​រូប​នេះ​ត្រូវ​គេ​ថត​រូប​បាន​ពេល​ចំណាយ​ពេល​ជាមួយ Justin ពី​ព្រោះ​កាល​ពី​ពេល​រសៀល​មុន​ថ្ងៃ​ដដែល​នេះ​ នាង​ត្រូវ​បាន​គេ​ឃើញ​នៅ​ផ្ទះ​របស់​ Justin នៅ​ទីក្រុង Los Angeles។

គូស​បញ្ជាក់​ដែរ​ថា Justin Bieber និង Selena បាន​សម្រេច​ចិត្ត​ផ្អាក​សេចក្ដី​ស្នេហា​របស់​គេ កាល​ពី​ដើម​ខែ​មីនា​នេះ ប៉ុន្តែ​មើល​ទៅ Justin ទំនង​ជា​រក​បាន​អ្នក​ថ្មី​ជំនួស​បាន​ទៅ​ហើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ Justin និង Selena ក៏​បាន​ចូល​រួម​ធ្វើ​សកម្មភាព​ខ្លះ​នៅ​ព្រះ​វិហារ​យេស៊ូ​ កាល​ពី​យប់​មិញ​នេះ ប៉ុន្តែ​ពួក​គេ​មិន​បាន​ទាក់ទង​គ្នា​អ្វី​សោះ​ឡើយ។

តារា​ម៉ូដែល Baskin Champion

Justin Bieber និង​ Baskin Champion បាន​ចាប់​ផ្ដើម​ទាក់​ទង​គ្នា​តាំង​ពី​ចុង​ខែ​មីនា មក​ម្ល៉េះ អំឡុង​ពេល​ដែល​មាន​ប្រភព​ព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ Justin នៅ​តែ​នឹក​និង​ស្រលាញ់ Selena៕

អាន​អត្ថបទ៖

ប្រភព៖ Elle   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម