Honda PCX ឆ្នាំ​ ២០១៨ មាន​ហ្វ្រាំង​ ABS ​ប្រកាស​ចេញ​​នៅ​អឺរ៉ុប​

  • 2018-04-20 06:54:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​​កន្លង​ទៅ​នេះ​ ក្រុមហ៊ុន​ Honda បាន​ប្រកាស​ចេញ​​ជា​ផ្លូវ​ការ​នូវ​​ម៉ូតូ​ Honda PCX 125 ឆ្នាំ​ ២០១៨ ដែល​មាន​ប្រើ​ប្រព័ន្ធ​ហ្វ្រាំង​ ABS។

រូបរាង​ និង​ លក្ខណៈ​សម្បត្តិ​របស់​វា​គឺ​ដូច​គ្នា​ទៅ​នឹង​ម៉ូតូ​ PCX ឆ្នាំ​ ២០១៨ ដែល​ចេញ​លក់​លើ​ទីផ្សារ​កម្ពុជា​ កាល​ពី​ពេល​កន្លង​ទៅ​ដែរ ខុស​គ្នា​តែ​ប្រព័ន្ធ​ហ្វ្រាំង​ និង ទំហំ​ម៉ាស៊ីន។ ភ្លើងស៊ីញ៉ូ​មុខ​/ក្រោយ ជា​ប្រភេទ​ LED, កុងទ័រ​បង្ហាញ​ជា​ប្រភេទ​ LCD, កុងតាក់​ Idling Stop System និង​មាន​រន្ធ​សាក​ថ្ម​ទូរសព្ទ។

ម៉ាស៊ីន​មាន​ចំណុះ​ ១២៥ សេសេ​ ដែល​អាច​ផលិត​កម្លាំង​បាន​ ១២,២ សេះ ហើយ​ជា​មធ្យម​ប្រេង​ឥន្ធនៈ​មួយ​លីត្រ​​ជិះ​បាន​ចម្ងាយ​ ៤៧,៦ គីឡូម៉ែត្រ។ Honda មិន​ទាន់​បាន​បញ្ជាក់​ពី​តម្លៃ​លក់​ និង​​កាលបរិច្ឆេទ​ដាក់​លក់​នៅ​ឡើយ​ទេ។ គួរ​ដឹង​ថា​ PCX ឆ្នាំ​ ២០១៧ លើ​ទីផ្សារ​អឺរ៉ុប​មាន​តម្លៃ​ ៤ ០៧៦ ដុល្លារ៕​​​​​​

ចុចអាន៖

​​​​​

ប្រភព៖ Indian Autos Blog   ប្រែ​សម្រួល៖ សុខហេង