Cardi B បង្ហាញ​ខ្លួន​ក្នុង​នៅ​ Ellen Show ធ្វើ​ទស្សនិកជន​​សើច​ផ្អើល​កម្មវិធី

  • 2018-04-20 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ហ៊ីបហប​កំពុង​តែ​ល្បី​ខ្លាំង Cardi B បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី The Ellen DeGeneres Show ធ្វើ​ឲ្យ​ទស្សនិកជន​ផ្ទុះ​សំណើច​ជា​ខ្លាំង​ចំពោះ​ភាព​ក្រមិចក្រមើម​របស់​នាង។

ក្នុង​កម្មវិធី​នេះ Cardi បាន​ស្លៀក​ពាក់​ឈុត​ពណ៌​ក្រហម​ អង្គុយ​និយាយ​ជាមួយ​ Ellen។ តារា​វ័យ​ ២៥​ឆ្នាំ​នេះ តែង​តែ​និយាយ​ដោយ​ធ្វើ​មុខ​គួរ​ឲ្យ​អស់​សំណើច​និង​បញ្ចេញ​សំឡេង​ប្លែកៗ ធ្វើ​ឲ្យ​ទស្សនិកជន​នៅ​ទី​នោះ​សើច​បិទ​មាត់​មិន​ជិត។

ក្នុង​ការ​សម្ភាសន៍​នេះ Ellen បាន​សួរ​នាង​អំពី​ភាព​មាន​ផ្ទៃ​ពោះ​របស់​នាង ព្រម​ទាំង​បង្ហាញ​វីដេអូ​នាង​សំដែង​រាំ​គ្រវី ខណៈ​ខ្លួន​កំពុង​តែ​មាន​ផ្ទៃ​ពោះ​។ Cardi បាន​ឆ្លើយ​ថា​នាង​រាំ​អញ្ចឹង​ទើប​ពេល​សម្រាល​កូន​ទៅ​វា​ងាយ​ស្រួល​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​ក៏​និយាយ​កំប្លែង​ថា ដោយ​សារ​តែ​រាំ​បែប​ហ្នឹង​ហើយ​ទើប​ធ្វើ​ឲ្យ​នាង​មាន​ផ្ទៃ​ពោះ។

Cardi B ទើប​តែ​បញ្ចេញ​អាល់ប៊ុម​​ដំបូង​របស់​នាង​ថ្មីៗ នេះ​ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

អានអត្ថបទ៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ