ភាពយន្ត​ "Bleach” ដក​ស្រង់​ចេញ​ពី​រឿង Anime បញ្ចេញ​ Trailer ថ្មី​ជា​ផ្លូវ​ការ​ល្អ​មើល​កប់​

  • 2018-04-20 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“Bleach” គឺ​ជា​ភាពយន្ត Anime និយាយ​ភាសា​ជប៉ុន​ដែល​មាន​ភាព​ល្បី​ល្បាញ​ជា​ខ្លាំង​ ពេល​នេះ​មាន​ជា​ភាពយន្ត​សម្ដែង​ដោយ​មនុស្ស (Live-Action) ជា​ផ្លូវ​ការ​ហើយ។

ភាពយន្ត​នេះ​ជា​សមិទ្ធផល​របស់​ក្រុមហ៊ុន​ផលិត​ភាពយន្ត​យក្ស Warner Bros. ប្រចាំ​ប្រទេស​ជប៉ុន​។ បន្ទាប់​ពី​រង​ចាំ​អស់​រយៈ​ពេល​យ៉ាង​យូរ​បន្ទាប់​ពី​ការ​ប្រកាស​ថត​ភាពយន្ត​នេះ អ្នក​គាំទ្រ​ជា​ច្រើន​ពេញ​ជា​ពេញ​ចិត្ត​នូវ​រឿង​បែប​ Live-Action។

បើ​យោង​ទៅ​តាម Trailer នេះ​គេ​សង្កេត​ឃើញ​ថា សាច់​រឿង​ពី​ក្នុង​ភាពយន្ត​ដក​ស្រង់​ចេញ​ពី​សាច់​រឿង "Substitute Shinigami” ។​​​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ តួអង្គ​សំខាន់ៗ​ដូច​ជា Orihime និង Chad មិន​បាន​បង្ហាញ​នៅ​ក្នុង​ Posters ឬ​ការ​ផ្សព្វផ្សាយ​ផ្សេងៗ​ នោះ​ទេ។

ភាពយន្ត​នេះ​នឹង​ចាប់​ដាក់​បញ្ចាំង​នៅ​ខែ​កក្កដា​នេះ​ នៅ​ប្រទេស​ជប៉ុន​ និង​ផ្នែក​ខ្លះៗ​ទូទាំង​ពិភពលោក​ដូច​ជា សហរដ្ឋ​អាមេរិក​និង​អង់គ្លេស​ជា​ដើម៕

ទស្សនា​ Trailer ខាង​ក្រោម៖

អាន​អត្ថបទ៖

ប្រភព៖ comicbook   ប្រែ​សម្រួល៖ ធារ៉ូ