ម្ដាយក្មេកវាយកូនប្រសាស្រីផ្អើលតុលាការ ព្រោះហេតុផលហួសចិត្តមួយ (មានវីដេអូ)
- 2018-04-21 03:17:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ដាយក្មេកវាយកូនប្រសាស្រីផ្អើលតុលាការ ព្រោះហេតុផលហួសចិត្តមួយ (មានវីដេអូ)
ចន្លោះមិនឃើញ
ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលម្ដាយក្មេក និងប្ដីរួមដៃគ្នាវៃកូនប្រសាស្រីនៅចំពោះមុខតុលាការតែម្ដង។
លោក Huang និងប្រពន្ធឈ្មោះ Yang ត្រូវបានម្ដាយក្មេកចោទថាមិនសងប្រាក់ដែលពួកគេខ្ចីសម្រាប់អាពាហ៍ពិពាហ៍របស់ខ្លួន។ ខណៈពេលដែលប្ដីប្រពន្ធទាំងពីរកំពុងស្ថិតក្នុងដំណាក់កាលលែងលះ ស្ត្រីជាម្ដាយខ្លាចថាពួកគេមិនសងប្រាក់ ដូចនេះក៏សម្រេចប្ដឹងពួកគេឡើងតុលាការតែម្ដង។ ប៉ុន្តែអំឡុងពេលសវនាការ ម្ដាយក្មេកនិងកូនប្រសាស្រីមានការទាស់សម្ដីគ្នា ធ្វើឲ្យបុរសជាប្ដីខឹងសម្បារក៏ស្ទុះមកវាយប្រពន្ធតែម្ដង ព្រោះនាងប្រើពាក្យមិនសមរម្យដាក់ម្ដាយរបស់ខ្លួន។
ក្រោយមកស្ត្រីជាម្ដាយ បានវាយប្រតាយប្រតប់គ្នាជាមួយកូនប្រសានៅចំពោះមុខមេធាវី និងមន្ត្រីតុលាការផ្សេងទៀតតែម្ដង។ ក្រោយពេលកើតហេតុ ប៉ូលិសបានមកដល់ខណៈអ្នកស្រី Yang ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ចំណែកឯលោក Huang ត្រូវបានឃុំខ្លួនរយៈពេល ១៥ ថ្ងៃ និងម្ដាយរយៈពេល ៥ ថ្ងៃពីបទបង្ករបួសស្នាម៕
សូមទស្សនាវីដេអូខាងក្រោម ៖
ចុចអាន ៖