សាហាវ​ណាស់! ១ ​នាទី​សោះ Jack Ma អាច​លក់​ទុរេន​​បាន​ ៨ ម៉ឺន​ផ្លែ​​

  • 2018-04-22 02:13:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jack Ma ម្ចាស់​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ Alibaba បាន​បង្ហាញ​ពី​វេទមន្ត​នៃ​សេវា​កម្ម​លក់​ទំនិញ​តាម​អនឡាញ​ ដោយ​អាច​លក់​ផ្លែ​ទុរេន​បាន​ ៨ ម៉ឺន​ផ្លែ​​ ​ក្នុង​ពេល​ត្រឹម​តែ​ ១ នាទី​ប៉ុណ្ណោះ។

អំឡុង​ពេល​ដែល​លោក​ Jack Ma ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​កន្លង​ទៅ​ ដើម្បី​ចុះ​កិច្ច​ព្រមព្រៀង​លើ​ការ​បណ្ដាក់​ទុន​នោះ​ លោក​ Sontirat Sontijirawong ​មន្ត្រី​ពាណិជ្ជកម្ម​របស់​ថៃ​ បាន​ផ្ដល់​កាដូ​នូវ​ផ្លែ​ទុរេន​ជា​ច្រើន​ផ្លែ​ដល់​លោក​ Jack Ma។

ម្ចាស់​ក្រុមហ៊ុន​ Alibaba ក៏​បាន​យក​ទុរេន​ទាំង​នោះ​ ទៅ​ដាក់​លក់​លើ​​សេវាកម្ម​លក់​ទំនិញ​អនឡាញ​របស់​ខ្លួន។ មុន​ពេល​ដាក់​លក់​រយៈពេល​ ២ ថ្ងៃ​ គេ​អាច​ទទួល​បាន​ការ​កុម្ម៉ង់​ទិញ​ចំនួន​ ៦០ ០០០ ផ្លែ​ ហើយ​ពេល​ដែល​ដាក់​លក់​ភ្លាម​លក់​បាន​ ៤០ ០០០ ផ្លែ​ និង​មួយ​នាទី​បន្ទាប់​តួ​លេខ​បាន​ឡើង​ដល់​ ៨០ ០០០ ផ្លែ​ភ្លាម។

​​​​គួរ​ដឹង​ថា​​លោក​ Jack Ma បាន​ចុះ​ហត្ថលេខា​​លើ​កិច្ច​ព្រមព្រៀង​ធំៗ​ចំនួន​ ៤ ជា​មួយ​ប្រទេស​ថៃ​ ដែល​ក្នុង​នោះ​រួម​មាន​ កិច្ចព្រមព្រៀង​វិនិយោគ​ដែល​មាន​ទឹកប្រាក់​ប្រមាណ ៣៥២,៥​លាន​ដុល្លារ សម្រាប់​ការ​បង្កើត​មជ្ឈមណ្ឌល​ឌីជីថល​មួយ ដែល​នឹង​ចាប់​ផ្ដើម​ដំណើរការ​នៅ​ឆ្នាំ​ក្រោយ៕

ប្រភព៖ Straits Times   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម