មកដឹងរឿងរ៉ាវពិតរបស់ លី សៀវឡុង តូច កំពុងល្បីឈ្មោះលើអ៊ីនធឺណិត (មានវីដេអូ)

  • 2018-04-22 03:29:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស Ryusei Ryuji Imai អាយុ ៨ ឆ្នាំ មក​ពី​ទីក្រុង Nara ប្រទេស​ជប៉ុន។ Ryuji មានឈ្មោះល្បីល្បាញ ដោយ​សារ​តែ​អាច​បញ្ចេញ​ក្បាច់​គុណ របស់​អតីត​តារា​សម្ដែង​ចិន លី សៀវឡុង ឬ Bruce Lee នៅ​ក្នុង​ខ្សែភាពយន្ត «Way of the Dragon» និង «Enter the Dragon»។ ចលនា​របស់​គេ​រហ័ស និង​ច្បាស់លាស់ ហើយ​អាច​ធ្វើ​តាម លី សៀវឡុង គ្រប់យ៉ាង​ល្អឥតខ្ចោះ សូម្បី​តែ​ទឹក​មុខ។

Ryuji មាន​អ្នក​គាំទ្រ​រហូត​ដល់​ទៅ ជិត ៣ សែន​នាក់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។

កូន​សិស្ស​សាលា​ថ្នាក់​បឋម​សិក្សា​រូប​នេះ បាន​មើល​រឿង​របស់ លី សៀវឡុង តាំង​ពី​គេ​នៅ​តូច ជាមួយ​សមាជិក​គ្រួសារ​របស់​គេ ដែល​ជា​អ្នក​គាំទ្រ​ដ៏​ខ្លាំងក្លា។ ការ​បំផុស​គំនិត​ក្នុង​ការ​ហ្វឹកហាត់​ក្បាច់​គុណ​នេះ បាន​ចាប់ផ្ដើម​នៅ​ពេល Ryuji មាន​អាយុ ៤ ឆ្នាំ។

Ryuji តែង​ហ្វឹកហាត់​រយៈ​ពេល ៩០ នាទី​ជា​រៀង​រាល់​ព្រឹក គឺ​ចាប់ផ្ដើម​នៅ​ម៉ោង ៦ ព្រឹក រួច​បន្ត​ម្ដង​ទៀត​នៅ​ពេល​ត្រលប់​មក​ពី​សាលា​វិញ។ ក្មេង​ប្រុស​ដ៏​អង់អាច​រូប​នេះ​ក៏​រត់​រយៈពេល ១ ម៉ោង ដើម្បី​កម្លាំង​សាច់ដុំ មុន​ពេល​ហាត់​ទាត់ និង​ប្រើ​ដំបង​ពីរ​កំណាត់​រយៈពេល ២ ម៉ោង​ទៀត តាម​ការ​ណែនាំ​របស់​ឪពុក។

គួរ​រំលឹក​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ ២០១៥ ក្មេង​ប្រុស Ryuji បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​បង្ហាញ​ទេពកោសល្យ​មួយ មាន​ឈ្មោះ​ថា «Superkids»៕

ចង់​ដឹង​យ៉ាង​ណា​ខ្លះ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សេង ឡុង