អ្នកជំនាញ​ទទួលជោគជ័យ​ក្នុង​ការ​ដាំ​ផ្កាថ្ម​នៅ​តំបន់​កោះ​រ៉ុង​

  • 2018-04-23 04:46:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រីជាន់​ខ្ពស់​កងទ័ពជើងទឹក​កម្ពុជា​ឲ្យ​ដឹងថា​ក្រុម​អ្នក​ស្រាវ​ជ្រាវ​របស់​កងទ័ព​ជើង​ទឹក​បាន​ដាំផ្កា​ថ្ម​នៅ​បាត​សមុទ្រ ហើយ​បាន​ដុះ​លូតលាស់​១០០​ភាគ​រយ​បន្ទាប់ពី​ដាំ​បាន​ជាង​មួយ​ខែ។

(រូបភាព៖ហ្វេស​ប៊ុក​ឯ.ទៀ សុខា)

ឯកឧត្តម ទៀ សុខា មេបញ្ជាការរង​កងទ័ពជើងទឹក​ កាលពី​ម្សិល​មិញ​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ថា​ក្រុម​ការ​ងារ​ស្រាវ​ជ្រាវ​បាន​ដាំផ្កាថ្ម​ចំនួន​៤៨​គុម្ព​នៅ​បាត​សមុទ្រ​នៅ​​កោះ​កូន​ តំបន់​កោះ​រ៉ុង​ កាលពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ២០១៨។ លុះ​ដល់​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ២០១៨ ឯកឧត្តម​ថា​ក្រុម​ការ​ងារ​បាន​តាម​ដាន​ និង​ឃើញ​ថា​ផ្កា​ថ្មទាំងនោះ​បាន​ដុះទាំង​៤៨​គុម្ព។

(រូបភាព៖ហ្វេស​ប៊ុក​ឯ.ទៀ សុខា)

ឯកឧត្តម​សរសេរ​ទៀតថា៖ «នេះ​ជា​លទ្ធ​ផល​ប្រកប​ដោយ​ភាព​ជោគ​ជ័យ​១០០% ​របស់​ក្រុម​ការ​ងារ​ ក្រុម​ស្រាវ​ជ្រាវ​ និង​ដាំផ្កា​ថ្ម​បាត​សមុទ្រ​កម្ពុជា​...​ផ្កាថ្ម​ទាំង​៤៨គុម្ព​នោះ​បាន​ដុះទាំងអស់»៕

(រូបភាព៖ហ្វេស​ប៊ុក​ឯ.ទៀ សុខា)

ចុចអាន៖

អត្ថបទ៖ ទូច សុខា