អ្នកបើកតាក់ស៊ីនៅថៃ នឹងទទួលបានការបង្រៀនអង់គ្លេស ដោយឥតគិតថ្លៃ

  • 2018-04-24 02:07:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អាជ្ញាធរ​ថៃ​បាន​សម្រេច​ផ្ដល់​ជូន​វគ្គសិក្សា​អង់គ្លេស (អាន និង សរសេរ) ទៅ​កាន់​អ្នក​បើកបរ​តាក់ស៊ី នៅ​ក្នុង​ទីក្រុង​បាងកក ដោយ​សង្ឃឹម​ថា នឹង​ជួយ​ឲ្យ​ពួកគេ​កាន់តែ​ងាយស្រួល​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​ភ្ញៀវ​បរទេស។

បើ​យោង​តាម​កាសែត​ថៃ PBS បាន​ឲ្យ​ដឹង​ថា អ្នកបើកបរ​តាក់ស៊ី​នៅ​អាកាសយានដ្ឋាន Suvarnabhumi Airport នឹង​ត្រូវ​ផ្ដល់​ឱកាស​ដំបូង​គេ ដើម្បី​ចូលរួម​វគ្គសិក្សា​នេះ។

កម្មវិធី​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ វិទ្យាស្ថាន Thailand Professional Qualification Institute , នាយកដ្ឋាន Skill Development Department និង ក្រុមហ៊ុន Airports of Thailand នឹង​បង្រៀន​លើ​មូលដ្ឋាន​នៃ​ការណែនាំ​ខ្លួន , ការ​ស្វាគមន៍ , ពាក្យ​មូលដ្ឋាន​អំពី​ទិសដៅ និង ផ្លូវ ជាដើម។

គួរ​បញ្ជាក់​ថា អ្នកបើកបរ​នឹង​ទទួល​បាន​ការ​បង្រៀន​ពេញ​មួយ​ថ្ងៃ ជាមួយ​នឹង​ការ​ធ្វើ​តេស្ត​នៅ​ថ្ងៃ​បន្ទាប់។ អ្នក​ដែល​ធ្វើ​តេស្ត​ជាប់ នឹង​ទទួល​បាន​វិញ្ញាបនបត្រ​ល្អ រយៈពេល ៣ ឆ្នាំ។ គេ​បាន​រំពឹង​ថា នឹង​មាន​អ្នកបើកបរ​ប្រហែល ១ ០០០ នាក់ អាច​ធ្វើ​តេស្ត​ជាប់​នៅ​ឆ្នាំ​នេះ៕

ចុច​អាន៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី