ឆ្មក់ចាប់បានអណ្ដើកជិត ១ម៉ឺនក្បាលដោយសារហេតុផលមួយ
- 2018-04-25 02:28:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្មក់ចាប់បានអណ្ដើកជិត ១ម៉ឺនក្បាលដោយសារហេតុផលមួយ
ចន្លោះមិនឃើញ
អណ្ដើកជិត ១ម៉ឺនក្បាលក្នុងទំហំខុសៗគ្នាត្រូវបានរកឃើញក្នុងផ្ទះពីរជាន់មួយខ្នងនៅឆ្នេរភាគខាងត្បូងឆៀងខាងលិច ប្រទេស ម៉ាដាហ្គាស្កា។
ប្រធានផ្នែកបរិស្ថាន អ្នកស្រី Soary Randrianjafizanaka ឲ្យដឹងថាអ្នកស្រីមានការសង្ស័យខ្លាំងដោយសារតែមានក្លិនស្អុយចេញពីផ្ទះនេះ។ មន្ត្រីរូបនេះបន្ថែមថា នៅពេលដែលអ្នកស្រី និងប៉ូលិសមកដល់កន្លែងកើតហេតុ ពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារមិនធ្លាប់ឃើញទិដ្ឋភាពបែបនេះពីមុនមក។ នៅលើឥដ្ឋពោរពេញទៅដោយសត្វអណ្ដើកជាច្រើនក្បាលស្ទើរតែរកកន្លែងដើរគ្មាន។
ជាសរុបមក ពួកគេចាប់បានអណ្ដើករស់ចំនួន ៩ ៨៨៨ ក្បាល និងអណ្ដើកងាប់ ១៨០ ក្បាលដែលពួកវាសុទ្ធតែជាអណ្ដើកកម្រដែលមានតែក្នុងប្រទេស ម៉ាដាហ្គាស្កាប៉ុណ្ណោះ។ ក្រោយពេលកើតហេតុ ប៉ូលិសក៏បានធ្វើការឃាត់ខ្លួនបុរសពីរនាក់ និងស្ត្រីម្នាក់ដែលជាម្ចាស់ផ្ទះនេះផងដែរ៕
ចុចអាន ៖
ប្រជាជនអាហ្វ្រិកខាងត្បូង នាំគ្នាទៅច្រកទឹកស្អាតទុក ព្រោះកាន់តែជិតអស់
បើករថយន្តបំផ្ទុះចូលសណ្ឋាគារ និងវិមានរដ្ឋសភា ស្លាប់និងរបួសជាង ៥០នាក់នៅសូម៉ាលី