ចេញរូបរាង iPhone ស៊េរីថ្មី តម្លៃ ៣៩៩ ដុល្លារ
- 2018-04-27 01:51:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញរូបរាង iPhone ស៊េរីថ្មី តម្លៃ ៣៩៩ ដុល្លារ
ចន្លោះមិនឃើញ
វីដេអូថ្មីមួយដែលគេបានចែកចាយលើបណ្ដាញទំនាក់ទំនង Weibo ក្នុងសប្ដាហ៍នេះ ទំនងជាវីដេអូបង្ហាញពីរូបរាងរបស់ iPhone SE ជំនាន់ថ្មី ដែលគេជឿថា Apple នឹងប្រកាសចេញនៅខែឧសភា ខាងមុខ។
វីដេអូបានបង្ហាញពីរចនាបថ iPhone SE ជំនាន់ថ្មី ដែលមានរូបរាងមិនខុសពីមុន ប៉ុន្តែផ្នែកខាងក្រោយមានសភាពរលោងស្អាត ព្រោះតែផលិតឡើងពីសារធាតុកញ្ចក់ ដើម្បីជំនួយដល់ការសាកថ្មឥតប្រើខ្សែ ដូចជា iPhone 8/8 Plus និង iPhone X។
ទូរសព្ទដែលបានបង្ហាញមុខក្នុងវីដេអូ ក៏មានបំពាក់នូវរន្ធកាស 3.5 mm ដដែល ដែលចចាមអារ៉ាមបានចេញផ្សាយថារន្ធកាសនេះត្រូវបានដកចេញ។
ចំណុចមួយទៀតដែលខុសប្លែកពី iPhone SE ជំនាន់មុន គឺគេមិនឃើញមានរូបសញ្ញានានានៅខ្នងខាងក្រោយ ដោយមានតែអក្សរ "iPhone” មួយ ដែលដូចគ្នាទៅនឹងខ្នងខាងក្រោយរបស់ iPhone 8/8 Plus និង iPhone X ដែរ។
iPhone ក្លែងក្លាយសម្បូរជាទីបំផុតនៅប្រទេសចិន ហើយវីដេអូខាងលើក៏មិនមានប្រភពច្បាស់លាស់ ហេតុនេះវីដេអូខ្លីខាងលើនេះ មិនទាន់អាចជាការបញ្ជាក់ផ្លូវការបាននោះទេ។
វិបសាយល្បីៗជាច្រើន ដូចជា Mac Otakara និង DigiTimes ជាដើម បានចេញផ្សាយស្រដៀងគ្នាថា iPhone SE ជំនាន់ថ្មី អាចនឹងបង្ហាញខ្លួននៅខែឧសភា ឬ ខែមិថុនាខាងមុខនេះ។ គេជឿជាក់ថា iPhone SE ជំនាន់ថ្មី នឹងមានតម្លៃដូចពីមុន ដោយមានចាប់ពី ៣៩៩ ដុល្លារឡើងទៅ (សម្រាប់ទីផ្សារសហរដ្ឋអាមេរិក)៕