មង្គលការ សុគន្ធ នីសា ស័ក្ដិសិទ្ធិមែនមិនបាន១ឆ្នាំ នី រតនា ភ្ជាប់ពាក្យបាត់
- 2018-04-27 07:35:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មង្គលការ សុគន្ធ នីសា ស័ក្ដិសិទ្ធិមែនមិនបាន១ឆ្នាំ នី រតនា ភ្ជាប់ពាក្យបាត់
ចន្លោះមិនឃើញ
បើតាមជំនឿប៉ែកអឺរ៉ុបបុគ្គលណា ដែលចាប់បានបាច់ផ្កាបន្ទាប់ពីកូនកំលោះក្រមុំនៅថ្ងៃពិសេសនេះអ្នកនោះឯងត្រៀមខ្លួនចូលរោងការបន្ទាប់។
ជាក់ស្ដែងដូច នី រតនា ចាប់បានបាច់ផ្កានៅថ្ងៃមង្គលការអ្នកនាង សុគន្ធ នីសា មិនទាន់បានមួយឆ្នាំស្រួលបួលផងធ្វើឲ្យតារាចម្រៀងរូបនេះសម្រេចចិត្តភ្ជាប់ពាក្យជាមួយកញ្ញា ហេង សុវណ្ណភក្ដិណា នៅព្រឹកមិញនេះព្រមទាំងត្រៀមចូលរោងការនៅដើមឆ្នាំ ២០១៩នេះទៀតផង។
ទាក់ទងនឹងអប្បិយជំនឿខាងលើនេះ នី រតនា ឲ្យដឹងថា ខ្លួនមានប្រផ្នូលខ្លះៗដែរ ក្រោយពីចាប់បានបាច់ផ្កានៅថ្ងៃជ័យមង្គល សុគន្ធ នីសា ព្រោះតាំងពីពេលហ្នឹងមកធ្វើឲ្យលោក គិតពីរឿងអនាគតខ្លាំង ពិសេសខ្លួន និងគូដណ្ដឹងបានមើលចិត្តថ្លើមគ្នាយូរឆ្នាំដែរហើយ។
លោកថា៖" មិនមែនថាមិនជឿទេបង ជឿខ្លះដែរទាក់ទងការចាប់បានបាច់ផ្កាហ្នឹង។ ដូចខ្ញុំអ៊ីចឹងចាប់បានបាច់ផ្កានៅថ្ងៃការបង នីសា គាប់ជួនខ្ញុំជាមួយគូដណ្ដឹង កំពុងមើលចិត្តថ្លើមគ្នាផងក៏ត្រូវតែម្ដងទៅ"។
គួរម្លឹកថា សុគន្ធ នីសា បានចូលរោងការបញ្ចប់ភាពនៅលីវជាមួយអាណិកជនខ្មែរអាមេរិកកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ បើគិតមកដល់ពេលនេះមិនទាន់បានកន្លះឆ្នាំទេ៕
ចុចអាន៖ទិដ្ឋភាព នី រតនា ភ្ជាប់ពាក្យជាមួយកូនអ្នកជំនួញព្រឹកមិញ
ចុចអាន៖ក្រោយពីភ្ជាប់ពាក្យ នី រតនា បង្ហើបគម្រោងរៀបការហើយ
ចុចអាន៖ថ្ងៃភ្ជាប់ពាក្យបង ប្អូនប្រុសទាំង៣ នី រតនា សង្ហាមិនធម្មតា