ទីបំផុត ខេមរៈ សិរីមន្ត ចេញមុខសារភាពរឿងប្រពន្ធកូនហើយ
- 2018-04-28 01:40:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត ខេមរៈ សិរីមន្ត ចេញមុខសារភាពរឿងប្រពន្ធកូនហើយ
ចន្លោះមិនឃើញ
មុននេះបន្តិច ខេមរៈ សិរីមន្ត បានចេញមុខបកស្រាយនៅលើទំព័រហ្វេសប៊ុកថា ខ្លួនពិតជាបានរៀបការមានប្រពន្ធកូនមែនកាលពីឆ្នាំ ២០០៩ ។
កំពូលតារាចម្រៀងហង្សមាសរូបនេះបានភ្ជាប់រូបថតជាមួយក្មេងៗ និងជីដូន ចាស់ជរាម្នាក់ថា៖"ខ្ញុំ ខេមរៈ សិរីមន្ត សូមជំរាបជូនបងប្អូនទាំងអស់គ្នាកុំយល់ច្រឡំតទៅទៀត ខ្ញុំបាទបានរៀបអាពាហ៍ពិពាហ៍កាលពីឆ្នាំ២០០៩ និងមានកូនៗចំនួន ៣នាក់ ចំនួន៣នាក់ហើយសូមបងប្អូនមេត្តាជ្រាប"។
ការលើកឡើងនេះបន្ទាប់ពីសារព័ត៌មានក្នុងស្រុកជាច្រើនបានចេញផ្សាយតារាចម្រៀងហង្សមាសរូបនេះ ព្យាយាមលាក់បាំងប្រពន្ធ កូនព្រោះខ្លាចធ្លាក់ប្រជាប្រិយភាព។
ពាក់ព័ន្ធករណីខាងលើនេះ សាមីខ្លួន ខេមរៈ សិរីមន្ត មិនអាចសុំការបកស្រាយបានទេ ទូរស័ព្ទហៅចូលតែត្រូវជំនួយការលើកជំនួសដោយនិយាយថាបងប្រុស ខេមរៈ ស្រីពៅ រូបនេះកំពុងតែជាប់រវល់៕