សុខ សីឡាលីន ច្រៀងបទអង់គ្លេសបានល្អទស្សនិកជនមានដឹងថា រៀនដល់ណាអត់?
- 2014-09-24 13:00:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខ សីឡាលីន ច្រៀងបទអង់គ្លេសបានល្អទស្សនិកជនមានដឹងថា រៀនដល់ណាអត់?
ចន្លោះមិនឃើញ
ប្រសិនបើនិយាយពីតារាចម្រៀងខ្មែរ ច្រៀជាភាសាអង់គ្លេសបានល្អ ប្រហែលមានតែ កញ្ញា សុខ សីឡាលីន ម្នាក់ប៉ុណ្ណោះ ត្បិតអីតារាស្រីម្នាក់នេះ ធ្លាប់បាន ច្រៀងទទួលប្រធានាធិបតីសហរដ្ឋអាមេរិក លោក អូបាម៉ា អ្នកស្រី ហ៊ីឡារីគ្លិនតុន និង ថ្នាក់ដឹកនាំកំពូលក្នុងប្រទេសសមាជិកអាស៊ានជាច្រើនទៀត។ ទស្សនិកជនមានដឹងទេថា តារាស្រីម្នាក់នេះបានសិក្សាដល់កម្រិតណាទេ?
អានអត្ថបទ៖ មានរឿងអីកើតឡើងបន្ទាប់ពី ឱក សុគន្ធកញ្ញា និង សុគន្ធ និសា កញ្ញា ជល់កែវគ្នា!
"ខ្ញុំរៀនត្រឹមបាក់ឌុបទេ ប៉ុន្តែខ្ញុំបានជួលគ្រួមកបង្រៀននៅផ្ទះបន្ថែម អត់បានបន្តទៅមហាវិទ្យាល័យទេ" នេះជាការលើកឡើង របស់តារាចម្រៀង កញ្ញា សុខ សីឡាលីន ប្រាប់ Sabay កាលពីពេលពេលថ្មីៗនេះ។ កញ្ញា សុខ សីឡាលីនបានប្រាប់ឲ្យដឹងថា កាលនៅសិក្សាក្រៅពីរៀននៅសាលារដ្ឋ ម្ដាយរបស់នាងបានជួលគ្រូមកបង្រៀនភាសាអង់គ្លេសដល់ផ្ទះ ដោយកាលណោះ នាងបានចំណាយពេលរៀន ប្រហែល ៥ ទៅ ៧ ឆ្នាំ ទើបអាចនិយាយភាសាអង់គ្លេសបានល្អ។
សុខ សីឡាលីន បានលើកឡើងថា ដើមឡើយនាងចូលចិត្តច្រៀងបទចម្រៀងភាសាខ្មែរទេ ប៉ុន្តែដោយខ្លួនចេះអង់គ្លេសស្រាប់ នៅវ័យខ្ទង់ ១២ ឆ្នាំ នាងរៀនច្រៀងបទចម្រៀងជាភាសាអង់គ្លេស ដែលបទដំបូងមានឈ្មោះថា "unchanged melody”។ ដោយមានទេពកោសល្យពីធម្មជាតិស្រាប់ គួបផ្សំការចេះលើកដាក់សំលេង សុខ សីឡាលីន អាចច្រៀងបទចម្រៀងជាភាសាអង់គ្លេសបាន ហើយនាងក៏ចាប់ផ្ដើមរៀនច្រៀងបទអង់គ្លេសល្បី ជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន។ អានអត្ថបទ៖ LD ប្រកាសរកដៃគូសហការ ដោយគ្រោងផលិតរឿងស្តង់ដារនាំចូលទីផ្សារអន្តរជាតិចុងឆ្នាំ ២០១៤!
ទោះបីជាអាចច្រៀងបានល្អ ហើយធ្លាប់ចេញច្រៀងក្នុងកម្មវិធីលំដាប់ជាតិ និង អន្តរជាតិច្រើនលើកយ៉ាងណាក្ដី ប៉ុន្តែតារាស្រីរូបនេះ ច្រៀងតែបទរបស់គេប៉ុណ្ណោះ មិនទាន់មានផលិតដោយខ្លួនឯងឡើយ។ ជាមួយគ្នានោះ សុខ សីឡាលីន ធ្លាប់បានផលិតអាល់ប៊ុមច្រៀងបទល្បីៗពីបរទេស ១ អាល់ប៊ុម សម្រាប់ចាក់ជូនមិត្តភ័ក្ដិ តែមិនបានដាក់លក់លើទីផ្សារឡើយ។
ត្រង់ចំណុចនេះ កញ្ញាសុខ សីឡាលីន បានលើកឡើងថា ការផលិតបទចម្រៀងជា ភាសាអង់គ្លេសដោយខ្លួនឯងមិនមែនជាការងាយស្រួលឡើយ ត្បិតអីវាមិនមែនជាភាសាជាតិ ទៅថ្ងៃអនាគតនាងក៏មានគម្រោងធ្វើបែបនេះដែរ ប៉ុន្តែ ចង់ធ្វើជាភាសាខ្មែរសិន ទើបមានការបកប្រែ និង សម្រួលភ្លេងជាភាសាអង់គ្លេសជាក្រោយ។
សុខ សីឡាលីន បានចាប់អាជីពជាតារាចម្រៀងជិត ១០ ឆ្នាំ មកហើយ ដោយផលិតកម្ម ដែលនាងចូលច្រៀងដំបូងឈ្មោះ រស្មីព្រះអាទិត្យ បន្ទាប់មកផលិតកម្ម Blue Diamond, ផលិតកម្មM និង ចុងក្រោយផលិតកម្មរស្មីហង្សមាស។ ក្រៅពីបទចម្រៀងជាភាសាអង់គ្លេស តារាច្រៀងម្នាក់នេះ ក៏មានបទជាភាសាខ្មែរជាច្រើន និង ធ្លាប់ថតកុនផងដែរ។ នាងមានប្អូនស្រីម្នាក់ទៀត ចេះច្រៀងស្រដៀងគ្នានេះដែរ គឺ កញ្ញា សុខ ស្រីលក្ខ័ណ៕
អត្ថបទ៖ ខុត សីហា