​ព្រឹក​នេះ​​​ រឿង សោភ័ណ្ឌ ឈ្នះ​ខ្សែ​ក្រវាត់ទី​២​នៅ​បារាំង

  • 2018-04-29 00:54:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ព្រឹក​ព្រលឹម​ថ្ងៃ​អាទិត្យ​ទី​២៩​ មេសា​ ឆ្នាំ​២០១៨​ ជើង​ខ្លាំង​កម្ពុជា​ រឿង សោភ័ណ្ឌ​ ឈ្នះ​បាន​​ខ្សែ​ទី​២​ក្នុង​​ការ​ប្រកួត​នៅ​ប្រទេស​បារាំង​ បន្ទាប់​ពី​បាន​យក​ឈ្នះ​ដៃ​គូ​ដែល​មាន​កម្ពស់​ខ្ពស់​ជាង​ខ្លួន​ដោយ​ពិន្ទុ។

ការ​ប្រកួត​​​បាន​ធ្វើ​ឡើង​នា​ពេល​ល្ងាច​នៅ​ប្រទេស​បារាំង ដែល​ត្រូវ​នឹង​ព្រឹក​ព្រលឹម​ថ្ងៃ​អាទិត្យ រឿង សោភ័ណ្ឌ បាន​ព្យាយាម​វាយ​សន្សំ​ពិន្ទុ​តាំង​ពី​ទឹក​ទី​១​រហូត​ដល់​ទឹក​ទី​៥​។ ចំពោះ​ដៃ​គូ​វិញ​​ក៏​ខ្លាំង​មិន​ធម្មតាដែរ​ដោយ​រូប​គេ​មាន​កម្ពស់​ខ្ពស់​ និង​មាឌ​ធំ​ដែល​ធ្វើ​ឲ្យ​កីឡាករ​កម្ពុជា​ពិបាក​វាយ​ឲ្យ​សន្លប់។

នេះ​ជា​ការ​ប្រកួត​លើក​ទី​២​របស់​ រឿង សោភ័ណ្ឌ បន្ទាប់​ពី​ទៅ​ដល់​ប្រទេស​បារាំង​រយៈ​ពេល​ជាង​មួយ​ខែ​ហើយ។ លើក​​ទី​១​ក៏​ជា​ប្រកួត​ខ្សែ​ក្រវាត់​ដែរ​ដែល​កីឡាករ​កម្ពុជា​រូប​នេះ​ផ្តួល​បាន​សម្រេច និង​គ្រង​ខ្សែក្រវាត់។ និយាយ​ទៅ​ សរុប​ទាំង​អស់​​កីឡាករ​ជំនាញ​កណ្តាប់​ដៃ​រូប​នេះ​ឈ្នះ​ខ្សែក្រវាត់​បាន​៨​គ្រឿង​ហើយ​ក្នុង​អាជីពរបស់​ខ្លួន៕

ខ្សែ​ទី​២
នេះ​ខ្សែក្រវាត់​ទី​១

នេះ​វីដេអូ​របស់ រឿង សោភ័ណ្ឌ ព្រឹក​​នេះ

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម