Wenger ​រំពឹង​ឈ្នះ​នៅ​ដី Old Trafford ​លើក​ចុង​ក្រោយ ​ខណៈ Jose ​ឆ្លើយ​ថា ទេ

  • 2018-04-29 06:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Arsene Wenger ​នឹង​ដឹក​នាំ​ក្រុម​កាំភ្លើង​ធំ​ទៅ​ប្រកួត​នៅ​ទឹក​ដី Old Trafford ​ជា​លើក​ចុង​ក្រោយ ​នៅ​វេលា​ម៉ោង​១០:៣០​នាទី​យប់​នេះ។

មុន​ការ​ប្រកួត​ឈាន​ចូល​មក​ដល់ Wenger ​មាន​ក្ដី​រំពឹង​ខ្ពស់​ចំពោះ​លទ្ធផល​នៅ​រាត្រី​នេះ ​ដើម្បី​ជា​ការ​អបអរ​ប្រកួត​ទល់​ក្រុម​ខ្លាំង Manchester United ​។ លោក ​បាន​បញ្ជាក់​ថា​កីឡាករ​ទាំង​អស់​នឹង​ថា​អ្វី​ត្រូវ​ធ្វើ​នៅ​រាត្រី​នេះ ​ដើម្បី​យក​ជ័យជម្នះ ​បើ​ទោះ​ជា​ក្រុម​បិសាច​ក្រហម​លេង​ល្អ​និង​បាន​យក​ឈ្នះ​លើ​ក្រុម​ពួកគេ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ​ហើយ​ក៏​ដោយ។

ដោយ​ឡែក​សម្រាប់ Jose Mourinho ​វិញ ​ហាក់​ដូចជា​មិន​បារម្ភ​ចំពោះ​ប្រកួត​នេះ​នោះ​ទេ។ លោក​ជឿ​ជាក់​ថា​ក្រុម​នឹង​ធ្វើ​បាន​ល្អ​នា​រាត្រី​នេះ ​ត្បិត​អី​កីឡាករ​ទាំង​អស់​មាន​ការ​រៀប​ចំ​ល្អ។ អ្នក​ចាត់ការ​បិសាច​ក្រហម​រូប​នេះ ​សរសើរ​ចំពោះ​ការ​ដឹក​នាំ​២២​ឆ្នាំ​របស់​លោក Wenger ​ប៉ុន្តែ​វា​មិន​មាន​ន័យ​ថា​លោក​ចង់​បរាជ័យ​យប់​នេះ ​ដើម្បី​ជា​ការ​ជប់លៀង​លា​គ្នា​ជាមួយ​អ្នក​ចាត់ការ​កាំភ្លើង​ធំ​ឡើយ។

ប្រកួត​យប់​នេះ ​គឺ Man Utd ​មិន​សូវ​ជា​ត្រូវ​ការ​ឈ្នះ​នោះ​ទេ ព្រោះ​ថា​ពួកគេ​អាច​ស្ថិត​ក្នុង​តំបន់ Top4 ​បាន​រូច​ទៅ​ហើយ។ ដោយ​ឡែក​សម្រាប់ Arsenal ​វិញ ​ត្រូវ​ការ​ឈ្នះ​ជា​ចាំ​បាច់ ព្រោះ​បច្ចុប្បន្ន​នេះ​កំពុង​ស្ថិត​នៅ​លេខ​៦​ក្នុង​តារាង ​ចាញ់​ពិន្ទុ​ក្រុម​លេខ​៥​ច្រើន៕

ប្រភព៖ Independent   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម