តោះ! ជជែកគ្នា​លេងៗ​ពី​រូបរាង​និង​គ្រឿង​ក្នុង​ iPhone ២០១៨

  • 2018-04-30 03:02:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ iPhone X បាន​ចេញ​មិន​ទាន់​បាន​ ១ ឆ្នាំ​ តែ​មាន​ការ​ជជែក​ច្រើន​ពី​ម៉ូដែល​បន្ទាប់​ ហើយ​នេះ​ជា​ចំណុច​អាច​ទៅ​រួច​ ចំពោះ​លក្ខណៈសម្បត្តិ​ Device ជំនាន់​បន្ទាប់​នេះ​។

ប្រើ​អេក្រង់​ប្រភេទ​ OLED ដដែល​

iPhone បន្ទាប់​យ៉ាង​ហោច​ណាស់​ ពីរ​គ្រឿង​អាច​នឹង​បំពាក់​អេក្រង់​ OLED។ កាល​ឆ្នាំ​ ២០១៧ ក្រុមហ៊ុន​ Apple បាន​ដាក់​ការ​បញ្ជា​ទិញ​សម្រាប់​អេក្រង់​ទំហំ​ ៥.២, ៥.៨ និង ៦.៥ អ៊ីង​ តែ​របាយការណ៍​បន្ទាប់​នៅ​ខែ​កញ្ញា​ ឆ្នាំ​ ២០១៧ បង្ហាញ​ថា​បាន​ដក​ការ​បញ្ជា​ទិញ​វិញ​សម្រាប់​ទំហំ​ ៥.២ អ៊ីង​ ដោយសារ​ទីផ្សារ​មិន​អំណោយ​ផល​។

ក្រុមហ៊ុន​ Samsung មាន​គម្រោង​ផលិត​អេក្រង់​ ២៥ លាន​គ្រឿង​ សម្រាប់​ iPhone X និង​ ៧៥ លាន​គ្រឿង​សម្រាប់​ម៉ូដែល​ iPhone ឆ្នាំ​ ២០១៨ តែ​ Apple បាន​ស្នើ​បញ្ចុះ​តម្លៃ​ ដោយ​ខ្លួន​បាន​ចំណាយ​រួច​ទៅ​ហើយ​ ១១០ ដុល្លារ​ ចំពោះ​អេក្រង់​ OLED មួយ​សម្រាប់​ iPhone X ហើយ​រំពឹង​ចំណាយ​ត្រឹម​ ១០០ ដុល្លារ​នៅ​ឆ្នាំ​នេះ​។

Samsung Display កំពុង​ពិចារណា​ក្នុង​ការ​បញ្ចុះ​តម្លៃ​ ដោយសារ​ការ​ធ្លាក់​ចុះ​កម្រិត​សមត្ថភាព​ប្រើប្រាស់​ (Capacity utilization rate) ហើយ​ចាប់ផ្ដើម​រៀបចំ​ជា​មួយ​ដៃគូ​ជាច្រើន​ក្នុង​ការ​ផលិត​អេក្រង់​ iPhone ប្រភេទ OLED ថ្មី​ក្នុង​ខែ​ឧសភា​។

យ៉ាងណាមិញ​ Samsung អាច​ជា​អ្នក​ផ្គត់ផ្គង់​អេក្រង់​ OLED តែ​មួយ​គត់​របស់​ Apple ខណៈ​ការ​ផលិត​អេក្រង់​ OLED របស់​ LG មាន​បញ្ហា​ ហើយ​តម្លៃ​ក៏​អាច​ប្រែប្រួល​តាម​នោះ​ដែរ​។

Apple ក៏​បាន​បញ្ជា​ទិញ​អេក្រង់​ពី​ Japan Display ផង​ដែរ​ សម្រាប់​ម៉ូដែល​ Plus ទំហំ​ ៦ អ៊ីង​។ Japan Display បង្កើត​អេក្រង់​ប្រភេទ​ Full Active LCD តម្លៃ​ធូរ​ជាង​អេក្រង់​ OLED ហើយ​ផ្ដល់​មុខងារ​ជាច្រើន​ដូចគ្នា​។ iPhone បំពាក់​អេក្រង់​ Full Active LCD នឹង​មាន​សភាព​ងងឹត​ជាង​អេក្រង់​ LCD មុន​ ហើយ​អាច​ប្រើ​ពេល​ដៃ​សើម​បាន​។

iPhone អាច​នឹង​ផលិត​ iPhone តម្លៃ​ធូរ​ថ្លៃ​ទំហំ​ ៦.១ អ៊ីង​ ប្រើ​អេក្រង់​ LCD ក្នុង​ឆ្នាំ​ ២០១៨ ដែល​មាន​ Resolution ទាប​ និង​មិន​មាន​ 3D Touch នោះ​ទេ​ តែ​នៅ​មាន​ Face ID។

Apple ក៏​អាច​ចេញ​កំណែទម្រង់​ថ្មី​ iPhone SE ហៅថា​ iPhone SE 2 ក្នុង​ខែ​ឧសភា​ ឬ​ខែ​មិថុនា​ ដោយ​ពង្រឹង​សមត្ថភាព​ Processor និង​ Sensor កាមេរ៉ា​។

ម៉ូដែល​ iPhone ប្រើ​ LCD ទំហំ​ ៦.១ អ៊ីង​ អាច​នឹង​ចេញ​ក្នុង​ឆ្នាំ​នេះ​ តម្លៃ​ទាប​ជាង​ iPhone X តែ​ប្រហែល​បាត់បង់​មុខងារ​ 3D Touch ឬ​ កាមេរ៉ា​ភ្លោះ​។ Apple ប្រហែល​បន្ទាប​តម្លៃ​ជំនាន់​ iPhone បន្ទាប់​ ១០០ ដុល្លារ​ ដើម្បី​បង្កើន​ការ​លក់​ចេញ​ ហើយ​រុញ​ iPhone X Plus ចូល​ចន្លោះ​តម្លៃ​នោះ​វិញ​។ ម៉ូដែល​ទាំង​បី​ ដែល​ក្រុមហ៊ុន​នឹង​ចេញ​ទំនង​រចនា​ដូច​ iPhone X ចឹង​។

ការ​រចនា​

ម៉ូដែល​ iPhone X យ៉ាង​ហោច​ណាស់​មួយ​ នឹង​ប្រើ​សម្បក​លោហៈ​។ iPhone បំពាក់​ LCD ទំហំ ៦.១ អ៊ីង​ នឹង​ប្រើ​សម្បក​លោហៈ​ មាន​ច្រើន​ពណ៌​ ហើយ​ស៊ុម​ជុំវិញ​អាច​ប្រើ​អាលុយមីញ៉ូម​។​ ចំណែក​ទាំង​ iPhone ទំហំ​ ៥.៨ និង​ ៦.៥ អ៊ីង​ ទំនង​ប្រើ​សម្បក​កញ្ចក់​ មាន​ដូច​លើ​ iPhone X បច្ចុប្បន្ន​។

កាមេរ៉ា​ TrueDepth

កាមេរ៉ា​ក្រោយ​បំពាក់​បច្ចេកវិទ្យា​ TrueDepth 3D ទំនង​មិន​មាន​ឡើយ​លើ​ iPhone បន្ទាប់​ ដោយ​ក្រុមហ៊ុន​ផ្ដោត​លើ​ការ​ចេញ​ម៉ូដែល​ថ្មី​ ជាមួយ​កាមេរ៉ា​មុខ​ប្រើ​បច្ចេកវិទ្យា​ TrueDepth និង​មុខងារ​ទប់​លំនឹង​។ លោក​ Ming-Chi Kuo ជា​អ្នកវិភាគ​មួយ​រូប ជឿ​ថា​កាមេរ៉ា​បច្ចុប្បន្ន​លើ​ Apple ឈាន​មុខ​ទូរសព្ទ​ Android ជា​ច្រើន​ប្រើ​បច្ចុប្បន្ន​ដល់​ទៅ​ ២ ឆ្នាំ​ កន្លះ​ឯ​ណោះ​។

iPhone​ ទំហំ ៦.១ អ៊ីង អាច​មាន​កាមេរ៉ា​ក្រោយ​មួយ​គ្រាប់​ តែ​មិន​ទាន់​ច្បាស់​ថា​ប្រើ​ Machine learning ដើម្បី​មាន​មុខងារ​ដូចជា​ Portrait Mode ដូច​ដែល​ Google បាន​ប្រើ​លើ​ Google Pixel 2។

ថាមពល​ថ្ម​ និង​មុខងារ​សាក​ថ្ម​តាម​ Wireless

ម៉ូដែល​ iPhone ទាំង​បី​ ឆ្នាំ​ ២០១៨ អាច​បំពាក់​ថ្ម​មាន​ថាមពល​ខ្ពស់​ ដោយ​ iPhone ទំហំ​ ៥.៨ និង ៦.៥ អ៊ីង ប្រើ​ថ្ម​រចនា​រាង​ជា​អក្សរ​ L ថ្មី​បាន​ប្រើ​ក្នុង​ iPhone X ខណៈ iPhone អេក្រង់​ LCD ទំហំ ៦.១ អ៊ី​ង​ ទំនង​ប្រើ​ថ្ម​រាង​ចតុកោណ​ ដើម្បី​បន្ធូរ​បន្ថយ​តម្លៃ​។ iPhone ៥.៨ អ៊ីង​មាន​ថាមពល​ថ្ម​ពី​ ២ ៩០០ ទៅ​ ៣​ ០០០mAh។ iPhone ៦.៥ អ៊ីង​មាន​ថាមពល​ថ្ម​ពី​ ៣ ៣០០ ទៅ​ ៣ ៤០០mAh ខណៈ​ទំហំ​ ៥.៨ អ៊ីង​មាន​ថាមពល​ថ្ម​ ២ ​៨០០mAh។

កាល​ឆ្នាំ​ ២០១៧ Apple បាន​បំពាក់​មុខងារ​សាក​ថ្ម​តាម​ Wireless លើ​ iPhone ដែល​មាន​លើ​ទូរសព្ទ​ Android ជា​យូរ​ឆ្នាំ​មក​ហើយ​។ យ៉ាង​ហោច​ណាស់​ ម៉ូដែល​ iPhone បន្ទាប់ ២ ប្រើ​ផ្ទៃ​កញ្ចក់​ក្រោយ​អាច​ប្រើ​មុខងារ​នេះ​បាន​ តែ​ iPhone LCD ទំហំ​ ៦.១ អ៊ីង​ ប្រហែល​គ្មាន​សំណាង​ជា​មួយ​មុខងារ​នេះ​នោះ​ទេ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម