ដូណាល់ ត្រាំអួតក្ដែងៗថា កូរ៉េទាំងពីរបានសុខសន្តិភាពដោយសារស្នាដៃរបស់លោក

  • 2018-04-30 02:13:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ជំនួប​ជាមួយ​អ្នក​គាំ​ទ្រ​កាល​ពី​ថ្ងៃ​សៅរ៍ លោក​ដូណាល់ ត្រាំ​បាន​ប្រកាស​ក្ដែង​ៗ​ថា​លោក​បាន​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​កូរ៉េ​ទាំង​ពីរ​អាច​ជួប​ពិភាក្សា​គ្នា។

ថ្លែង​ទៅ​កាន់​ហ្វូង​អ្នក​គាំទ្រ​នៅ​រដ្ឋ Michigan ប្រធានាធិបតី​រូប​នេះ​និយាយ​ថា ជំនួប​ដ៏​អស្ចារ្យ​រវាង​មេ​ដឹក​នាំ​កូរ៉េ​ទាំង​ពីរ​អាច​កើត​ឡើង​ដោយ​សារ​តែ​ជំនាញ​ការ​ទូត​របស់​លោក​ផ្ទាល់។ លើស​ពី​នេះ​ទៀត លោក​ត្រាំ​បន្ថែម​ថា "កា​ល​ពី​ថ្ងៃ​សៅរ៍​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​បាន​ទូរស័ព្ទ​មក​អរគុណ​លោក​សម្រាប់​ការ​ធ្វើ​ឲ្យ​កិច្ច​ប្រជុំ​នេះ​កើត​ឡើង​ទៀត​ផង។"

គួរបញ្ជាក់​ថា មេ​ដឹក​នាំ​កូរ៉េ​ទាំង​ពីរ​បាន​ជួប​ប្រជុំ​គ្នា ជា​ប្រវត្តិសាស្រ្ត​កាលពី​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០១៨​នៅ​តំបន់​ព្រំដែន ហើយ​បាន​ឈាន​ដល់​ការ​ប្រកាស​លទ្ធផល​រួមគ្នា ជាពិសេស​គឺការ​យល់ស្រប​​ទៅលើ​ការ​បញ្ឈប់​នុយក្លេអ៊ែរ​ក្នុង​ឧបទ្វីប​កូរ៉េ៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី