មិនមែន​ក្រ​ទេ​ណា! Kylie Jenner ជួល​សួន​កម្សាន្ត​ទាំង​មូល​ដើម្បី​ធ្វើ​ខួប​កំណើត​ឲ្យ​មិត្ត​ប្រុស

  • 2018-04-30 07:31:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ទូរទស្សន៍ Kylie Jenner បាន​ចំណាយ​លុយ​យ៉ាង​ច្រើន​ក្នុង​ការ​ជួល​សួន​កម្សាន្ត​មួយ​ដែល​មាន​ឈ្មោះ​ថា “Six Flags” ដែល​ស្ថិត​នៅ​រដ្ឋ​California សម្រាប់​ជា​កាដូ​ជូន​ដល់​មិត្ត​ប្រុស​របស់​នាង Travis Scott រួម​ទាំង​មិត្ត​ភក្តិ​របស់​លោក​បាន​កម្សាន្ត​សប្បាយ​ក្នុង​ថ្ងៃ​ខួប​កំណើត។

តារា​​ស្រី​រូប​នេះ​បាន​បង្ហោះ​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​មិត្ត​ៗ​របស់​នាង​ស្រែក​ហ៊ោ​ខណៈ​ពួក​គេ​កំពុង​ជិះ Roller Coaster នៅ​ពេល​យប់។ អម​ជាមួយ​វីដេអូ​នោះ​ដែរ នាង​បាន​សរសេរ​ថា៖ "ជួល Six Flags ទាំង​មូល​សម្រាប់​ខួប​កំណើត​របស់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ"។

ការ​ជួល​សួន​កម្សាន្ត​ទាំង​មូល​គឺ​អស្ចារ្យ​ណាស់​ទៅ​ហើយ ប៉ុន្តែ​តារា​ស្រី​​វ័យ​២០​ឆ្នាំ​រូប​នេះ បាន​ធ្វើ​រឿង​មួយ​ទៀត​ដែល​រឹត​តែ​ពិសេស​សម្រាប់​គូ​ស្នេហ៍​នោះ​គឺ នំ​ខួប​កំណើត​ដ៏​ធំ​មួយ​ដែល​មាន​រូប​នាង, កូន​ស្រី​របស់​នាង រួម​និង​មិត្ត​ប្រុស​កំពុង​តែ​ជិះ Roller Coaster។

ជាមួយ​នឹង​សកម្មភាព​ទាំង​ប៉ុន្មាន​នេះ អ្នក​គាំទ្រ​មាន​ការ​ត្រេកអរ​ជា​ខ្លាំង ខណៈ​គូ​ស្នេហ៍​មួយ​គូ​នេះ មាន​ភាព​ស្និទ្ធ​ស្នាល​និង​ស្រឡាញ់​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ចាប់​តាំង​ពី​កូន​ស្រី​របស់​គេ​បាន​ចាប់​កំណើត​មក៕

ចុចអាន៖

ប្រភព៖ metro.co.uk   ប្រែ​សម្រួល៖ អន សុភក្ត្រា