ពិត​ទេ Zayn និង Gigi Hadid ត្រឡប់​មក​ត្រូវ​គ្នា​វិញ?

  • 2018-04-30 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​គូ​ស្នេហ៍​ Zayn និង Gigi Hadid ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ជាមួយ​គ្នា​ក្នុង​ទី​ក្រុង New York។ ក្នុង​វីដេអូ​ដែល​ថត​​បាន​នោះ​ដែរ បាន​បង្ហាញ​​ពី​តារា​ចម្រៀង Zayn Malik ពាក់​អាវ​យឺត​មាន​មួក​ពណ៌​ក្រហម ខណៈ​តារា​ម៉ូដែល Gigi Hadid ពាក់​អាវ​ធំ​ពណ៌​ខ្មៅ ចង​សក់​ទម្លាក់​ទៅ​ក្រោយ។

វិប​សាយ Hollywood Life បាន​ប្រទះ​ដោយ​ផ្ទាល់ ថែម​ទាំង​បាន​ឃើញ​តារា​ចម្រៀង Zayn ថើប Gigi Hadid ទៀត​ផង។

ដោយឡែក​សារព័ត៌មាន​មុន​ៗ​បាន​បញ្ជាក់​ថា តារា​ចម្រៀង​ប្រុស​រូប​នេះ បាន​ព្យាយាម​ផ្សះផ្សា​រចំណង​ស្នេហ៍​របស់​លោក​ឡើង​វិញ ទោះ​បី​ជា​ពួក​គេ​ទុក​គ្នា​ត្រឹម​ជា​មិត្ត​ក៏​ដោយ។ Zayn នៅ​តែ​ចង់​បាន​ Gigi Hadid មក​ក្នុង​ជីវិត​ដដែល ព្រោះ​ថា​មាន​តែ​នាង​ម្នាក់​តែ​ប៉ុណ្ណោះ​ដែល​យល់​ពី​លោក។

គួរ​រម្លឹក​ដែរ​ថា តារា​ចម្រៀង Zayn Malik និង​តារា​ម៉ូដែលGigi Hadid បាន​ប្រកាស​ផ្ដាច់​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​កាល​ពី​ថ្ងៃ​ទី១៤ ខែ​មីនា ឆ្នាំ​២០១៨៕

ចុចអាន៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា