ម៉ាត់ ណូរុន ​ត្រូវ​អវត្តមាន​​ពេល​កម្ពុជា​ប្រកួត​វគ្គ​ ៤​ ក្រុម​ចុង​ក្រោយ

  • 2018-05-01 03:08:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​បម្រើ​ ម៉ាត់ ណូរុន ត្រូវ​បាន​លោក​គ្រូ​ពេទ្យ​ហាម​ដាច់​ខាត មិន​ឲ្យ​ចូល​រួម​ការ​ប្រកួត​វគ្គ​ ៤ ក្រុម​ចុង​ក្រោយ​របស់​ U21 កម្ពុជា ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ស្ដេច​​ប៊្រុយណេ​ឡើយ បន្ទាប់​ពី​រង​របួស​ក្នុង​ការ​ជួយ​ក្រុម​យក​ឈ្នះ​សិង្ហបុរី ១-០ កាល​ពី​​យប់​មិញ​នេះ។

ម៉ាត់ ណូរុន

​បើ​តាម​ការ​បញ្ជាក់​របស់​លោក ប្រាក់ សុវណ្ណារ៉ា បាន​ឲ្យ​ដឹង​ថា ម៉ាត់ ណូរុន ត្រូវ​បាន​​គ្រូ​ពេទ្យ​ហាម​មិន​ឲ្យ​ចូល​លេង​​ដាច់​ខាត​ សម្រាប់​ការ​ប្រកួត​ដែល​នៅ​សល់​ក្នុង​ពាន​ខាង​លើ។ របួស​របស់​កីឡាករ​រូប​នេះ​​ធ្ងន់ធ្ងរ​ត្រូវ​ដេរ​ជា​ច្រើន​ថ្នេរ​នៅ​ក្រោម​ចង្កា។

​សម្រាប់​ការ​ប្រកួត​វគ្គ៤​ក្រុម​ចុង​ក្រោយ​ U21 កម្ពុជា ប៉ះ U21 មីយ៉ាន់ម៉ា នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៨​ វេលា​ម៉ោង ៧:១៥ ​នាទី​យប់​(ម៉ោង​នៅ​កម្ពុជា​)។ ស្រប​ពេល​ក្រុម​​ សិង្ហបុរី ជួប​ក្រុម​ ទីម័រខាងកើត ក្នុង​ថ្ងៃ​ជា​មួយ​គ្នា​ផង​ដែរ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​