Spurs ​យក​ឈ្នះ​ Watford ២-០ ដាច់​​ក្រុម​លេខ ៥ Chelsea ៥​ពិន្ទុ

  • 2018-05-01 02:39:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​មាន់​ខ្មាយ​មាសTottenham Hotspur បាន​យក​ឈ្នះ​ក្រុម​ Watford ២-០ កាល​ពី​យប់​មិញ​នេះ​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​៣៥ នៃ​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស English Premier League ដើម្បី​ដាច់​ក្រុម​លេខ ៥ Chelsea ៥​ពិន្ទុ។

​ពីរ​គ្រាប់​របស់​ម្ចាស់​ផ្ទះ Spurs រក​បាន​ដោយ​កីឡាករ Dele Alli នៅ​នាទី​ទី​១៦ និង​គ្រាប់​ទី​២ រក​បាន​ដោយ​ Harry Kane នៅ​នាទី​ទី​៤៨។ ចប់​ការ​ប្រកួត​ក្រុម​ម្ចាស់​ផ្ទះ​យក​​ឈ្នះ​ក្រុម​ភ្ញៀវ ២-០ ដើម្បី​បន្ត​​ឈរ​​​​នៅ​ក្នុង​ប្រអប់​ Top 4 របស់​អង់គ្លេស៕

​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​