អុញ! កម្មវិធី​ល្បី​​មួយ​ឈ្មោះ Opera VPN ប្រកាស​​​បិទ​ដោយ​គ្មាន​មូលហេតុ

  • 2018-05-01 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Opera ដ៏​ល្បី​ឈ្មោះ​មួយខាង​សុវត្ថិភាព​ប្រព័ន្ធ​អ៊នធើណិត​ ដែល​ដំណើរការ​តាំង​ពី​ឆ្នាំ ២០១១ ​និង​មាន​ផលិត​ជា​ច្រើន​​ផ្នែក​សុវត្ថិភាព​អ៊ិនធើណិត បាន​សម្រេច​ប្រកាស​បិទ​ Server ជា​ផ្លូវការ​​ ដោយ​គ្មាន​មូលហេតុណាមួយបញ្ជាក់ឲ្យ​ដឹងឡើយ កាល​ពី​ថ្ងៃ​ទី ៣០ ខែ​មេសា​កន្លង​ទៅ។

Opear VPN

ប្រិយមិត្តខ្លះ ប្រហែល​ជា​បាន​ស្គាល់ហើយ​នូវផលិត​ផល​មួួយ​ចំនួន​របស់ Opera ដូចជា Opear VPN, Opera Web, និង Opera ជា​ច្រើន​ទៀត។ ចំពោះ​កម្មវិធី Opera VPN ​ជា​កម្មវិធី​មិន​ឲ្យ​វេបសាយ​នានា​ដឹង​ពី​ទីតាំង​ពិត​របស់​អ្នក​ ​ហើយ​អាច​ដាក់​ទីតាំង​ក្លែង​ក្លាយ​បាន​ ​៥​ ​កន្លែង​ដូច​ជា​ ​អាមេរិក​ ​កាណាដា​ អាល្លឺម៉ង់​ ​ហូឡង់​ ​និង​សិង្ហបុរី។

ឬ​ម្យ៉ាង​ទៀតកម្មវិធី Opera VPN គេ​និយមប្រើប្រាស់ជា​កម្មវិធី​ជំនួយ ក្នុងការប្រើប្រាស់នូវ IP របស់ប្រទេសផ្សេងៗទៀតដើម្បីមានសិទ្ធិធ្វើអ្វីមួយដែល IP នៅក្នុងស្រុកយើងគ្មាន​សិទ្ធិធ្វើបាន។ ដូចជាការអាប់ដេត Software ទូរសព្ទជាដើម។ ប្រសិន​បើ​អ្នក​ចង់​ប្រើ​​ជំនាន់​អាប់ដេត​នោះ​មុន​គេ ទាល់​ដោនឡូត​កម្មវិធី VPN នេះ​មក​ជំនួយ។

សារ​ប្រកាស​បិទលើវេបសាយ Opera

ក្រៅ​ពី​ការ​ប្រកាស​បិទ​ភ្លាមៗ​នេះ គេ​អាច​សន្និដ្ឋាន​​ថា​ បណ្ដាល​​មក​ពី​បញ្ហា​កា​រជ្រៀត​ចូល​នៃ​ពួក Hacker។ តែ​យ៉ាង​ណាក្ដី អ្នក​នៅ​តែ​អាច​ប្រើ Opera ដោតឡូត​និង​ប្រើ​បាន​ដដែល​នៅ​លើ App Store និង Play Store គ្រាន់​តែ​​មិន​សូវ​មាន​ប្រសិទ្ធភាព​ដូច​មុន​។

អាន​ព័តមាន​លម្អិតពី​ការ​ប្រកាស​របស់ Opera ​នៅ link នេះ

អាន​អត្ថបទ​បន្ត៖

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ រក្សា