ម្ចាស់​ ​iPhone បើ​ស្គាល់ App ទាំងនេះ ​គ្មាន​ថ្ងៃ​អ្នកដទៃ​អាច​បើក​​មើល​ទិន្នន័យ​​អ្នក​​​ទៀត​ទេ

  • 2017-07-04 07:13:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បច្ចេកវិទ្យា​សោ​សុវត្ថិភាព​របស់​ ​iPhone​ ​ត្រូវ​គេ​ទទួល​ស្គាល់​ថា​មាន​សមត្ថភាព​ខ្ពស់​ ​ដែល​សូម្បី​ ​FBI​ ​ក៏​មិន​អាច​បំបែក​បាន។ តែ​ដើម្បី​បន្ថែម​សុវត្ថិភាព​កាន់​តែ​ខ្ពស់​ដល់​ប្រិយមិត្ត​ដែល​ប្រើប្រាស់​ ​iPhone​ ​ដូច​នេះ​ ​Sabay​ ​សូម​បង្ហាញ​កម្មវិធី​ ​(App)​ ​មួយ​ចំនួន​ដែល​អាច​រក្សា​សុវត្ថិភាព​ទិន្នន័យ​ក្នុង​ ​iPhone​ ​និង​ទីតាំង​អ្នក​ប្រើប្រាស់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

  • Signal Messenger​ ​កម្មវិធី​ហៅ​ចេញ​ចូល​ ​និង​ផ្ញើសារ​ប្រើ​បច្ចេកវិទ្យា​ ​end-to-end encryption​ ​ដើម្បី​រក្សា​ទិន្នន័យ​អ្នក​ប្រើប្រាស់​ទាំង​សង​ខាង​មិន​ឲ្យ​ភាគី​ទី​បី​យក​បាន។
  • Opera Free VPN​ ​ជា​កម្មវិធី​មិន​ឲ្យ​វេបសាយ​នានា​ដឹង​ពី​ទីតាំង​ពិត​របស់​អ្នក​ ​ហើយ​អាច​ដាក់​ទីតាំង​ក្លែង​ក្លាយ​បាន​ ​៥​ ​កន្លែង​ដូច​ជា​ ​អាមេរិក​ ​កាណាដា​អាល្លឺម៉ង់​ ​ហូឡង់​ ​និង​សិង្ហបុរី។
  • Onion Browser​ ​ជា​ ​Browser​ ​ដែល​មិន​អាច​ឲ្យ​អ្នក​ផ្ដល់​សេវា​អ៊ីនធឺណិត​មើល​ដឹង​ថា​តើ​អ្នក​ធ្លាប់​បើក​វេបសាយ​ណា​ខ្លះ៕

ចុចអានបន្ត ៖

ប្រភព៖ BeeBom   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី