កាមេរ៉ា​ DSLR ទុក​មួយ​ភ្លេតងងឹត​​អេក្រង់ឈឹង តែ​មួយ​ក្បាច់​អាច​ដោះស្រាយ​បាន​មួ​យ​រំពេច​

  • 2018-05-02 04:32:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នកប្រើ​កាមេរ៉ា​ DSLR ដំបូង​ ប្រហែល​សម្គាល់​ឃើញ​អេក្រង់​ LCD ងងឹត​ត្រឹម​តែ​ ពីរ​ បី​វិនាទី​ ហើយ​ត្រូវ​ចុច​ប៊ូតុង​ណា​មួយ​ ដើម្បី​ដាស់​ឲ្យ​អេក្រង់​ភ្លឺ​។

វិធី​កែប្រែ​ Settings ឲ្យ​អេក្រង់​ភ្លឺ​បាន​យូរ​បន្តិច​ ​ដោយ​អនុវត្ត​​ផ្ទាល់​លើ​ Nikon D40 ហើយ​ម៉ូដែល​ផ្សេង​អាច​មាន​លំនាំ​ដូចគ្នា​ ឬ​ខុស​តិច​តួច​។

១) បើក​កាមេរ៉ា​ > ចុច​លើ​ប៊ូតុង​ Menu នៅ​ខាងក្រោយ​ក្បែរ​នឹង​អេក្រង់​ LCD។

២) ចុច​ប៊ូតុង​បង្វែរ​ទិស​ខាងឆ្វេង​ > ជ្រើសរើស​ icon រូប​ខ្មៅដៃ​ ដោយ​អាច​រំកិល​ចុច​ប៊ូតុង​បង្វែរ​ទិស​ឡើង​លើ​ ឬ​ចុះ​ក្រោម​ ពេល​ដល់​រូប​ខ្មៅដៃ​ នឹង​ឃើញ​អក្សរ​បញ្ជាក់​នៅ​ខាងលើ​អេក្រង់​ Custom Setting Menu។

៣) ចុច​ប៊ូតុង​បង្វែរ​ទិស​ខាង​ស្តាំ​ > ចុច​ប៊ូតុង​បង្វែរ​ទិស​ឡើង​លើ​ ឬ​ចុះក្រោម​ ដើម្បី​ជ្រើសរើស​ Auto Off Timers លេខ​រៀង​ទី​ ១៥ ឬ​ផ្សេង​ពី​នេះ​ ទៅ​តាម​ម៉ូដែល​ > ចុច​ប៊ូតុង​ OK នៅ​ខាងក្រោម​កាមេរ៉ា​។

៤) ចុច​ប៊ូតុង​បង្វែរ​ទិស​ឡើង​លើ​ ឬ​ចុះ​ក្រោម​ ដើម្បី​ជ្រើសរើស​ប្រភេទ​រយៈពេល​ Short, Normal, Long និង​ Custom។ បើ​អេក្រង់​ LCD ឆាប់​ងងឹត​ពេក​ អាច​ប្ដូរ​មក​ជ្រើសរើស​ Long ឬ​ Custom។ Long អេក្រង់​នៅ​ភ្លឺ​ ២០ វិនាទី​ ខណៈ​ Custom អាច​កំណត់​រយៈពេល​ដោយ​ខ្លួន​ឯង​បាន​។

៥) ចុច​ប៊ូតុង​ OK ដើម្បី​កំណត់​ការ​ផ្លាស់ប្ដូរ​ > ចុច​ប៊ូតុង​ Menu ពីរ​ដង​ ក្នុង​ការ​ចាកចេញ​ពី​ផ្ទាំង​ Custom Setting Menu៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ slrphotographyguide   ប្រែ​សម្រួល៖ ប៊ុនធឿន