ដំណើរ​កម្សាន្ត​រីករាយ​ កុំ​ឲ្យ​រំខាន​ដោយសារ​បញ្ហា​រថយន្ត​ ត្រូវ​ដឹង​ចំណុច​គួរ​រៀបចំ​ជា​មុន​

  • 2018-05-03 00:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ទីកន្លែង​នានា​ជាមួយ​មិត្តភក្ដិ​ ឬ​ក្រុម​គ្រួសារ​ ដោយ​ប្រើ​រថយន្ត​ផ្ទាល់​ខ្លួន​ អ្នក​បើកបរ​គួរ​ពិនិត្យ​ចំណុច​​បច្ចេកទេស​លើ​រថយន្ត​ ដើម្បី​កុំ​ឲ្យ​ឈឺ​ក្បាល​ពាក់​កណ្ដាល​ផ្លូវ​។

  • សម្បក​កង់​៖ គួរ​ពិនិត្យ​មើល​ជម្រៅ​ក្រឡា​សម្បក​កង់​ បើ​សឹក​ ឬ​ក្រឡា​រាក់​ពេក​ គួរ​គិតគូរ​ផ្លាស់ប្ដូរ​ថ្មី​។ (Sabay នឹង​មាន​វីដេអូ​បង្ហាញពី​របៀប​ពិនិត្យ​ក្រឡា​កង់​តាមបច្ចេកទេស)
  • សំពាធ​កង់​៖ អាច​ប្រើ​ឧបករណ៍​វាស់​សំពាធ​ខ្យល់​ ផ្ទៀងផ្ទាត់​នឹង​តួលេខ​ត្រឹមត្រូវ​មួយ​។ តួលេខ​សំពាធ​កង់​មាន​បង្ហាញ​នៅ​ទ្វារ​ខាង​ក្នុង​រថយន្ត​។
  • កម្រិត​ប្រេង​៖ គួរ​ប្រាកដ​ថា​មាន​កម្រិត​ប្រេង​ពេញ​គ្រប់គ្រាន់​ ក្នុង​រយៈពេល​ខ្លីបរិមាណ​ សំខាន់​ជាង​គុណភាព​។ បើ​ប្រេង​អស់​លើ​ដងផ្លូវ​ អាច​ចំណាយ​ពេល​យូរ​ទម្រាំ​រថយន្ត​ដំណើរការ​វិញ​។
  • ទឹក​សម្អាត​ (Washer fluid)៖ ពិនិត្យ​មើល​ និង​ធានា​ពី​បរិមាណ​គ្រប់គ្រាន់​ក្នុង​ការ​ប្រើប្រាស់​។
  • អំពូល​ភ្លើង​៖ គួរ​ពិនិត្យ​មើល​ពន្លឺ​ចេញ​ពី​អំពូល​ ប្រាកដ​ថា​អាច​ប្រើ​ការ​បាន​ ងាយស្រួល​បង្ហាញ​ផ្លូវ​ពេល​យប់​។
  • សង្កេត​មើល​អាគុយ​៖ ពិនិត្យ​មើល​ក្បាល​អាគុយ​តំបន់​ភ្ជាប់​ចែកចាយ​ចរន្ត​ ប្រាកដ​ថា​បាន​សម្អាត​។
  • កាមេរ៉ា៖​ គួរ​បំពាក់​កាមេរ៉ា​ ចាប់​សកម្មភាព​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ អាច​ទុក​ជា​ភស្តុតាង​ ឬ​អនុស្សាវរីយ៍​បាន​។
  • ស្បែក​ហ្វ្រាំង​៖ ដោះ​មើល​ដុំ​ស្បែក​ហ្វ្រាំង​កង់​នីមួយៗ​ ដោយ​ប្រាកដ​ថា​នៅ​ក្រាស់​ល្អ​ អាច​ជួយ​អ្នក​គ្រប់គ្រង​ស្ថានការណ៍​ កំឡុង​ពេល​បើកបរ​បាន​ ជាពិសេស​ពេល​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​។
  • ផ្លាស់ប្ដូរ​ប្រេង​៖ បើ​អាច​ ពេល​ដំណើរ​កម្សាន្ត​ទី​ឆ្ងាយ​ គួរ​ផ្លាស់ប្ដូរ​ប្រេង​ និង​តម្រង​ប្រេង​ថ្មី​ ជួយ​រថយន្ត​ធ្វើ​ដំណើរ​ ឬ​សម្រួល​ម៉ាស៊ីន​បាន​ស្រួល​។
  • ខ្សែពាន៖ គួរ​ពិនិត្យ​មើល​ខ្សែពាន​ ប្រាកដ​ថា​មិន​សឹក​ ឬ​ជិត​ដាច់​ ដែល​អាច​បង្ក​ផល​អាក្រក់​ដល់​សមាសធាតុ​មួយ​ចំនួន​ក្នុង​រថយន្ត​។
  • លេខ​កូដ​សម្គាល់​បញ្ហា​​ខាង​ក្នុង​ម៉ាស៊ីន៖ រន្ធ​ OBD-II ក្នុង​រថយន្ត​ចាប់​ពី​ឆ្នាំ​ ១៩៩៦ ឡើង​ទៅ​ អាច​ប្រាប់​ឲ្យ​ដឹង​ពី​បញ្ហា​ខាងក្នុង​ម៉ាស៊ីន​ តាម​រយៈ​លេខ​កូដ​តំណាង​។ រថយន្ត​កាន់​តែ​ថ្មី​ មាន​លេខ​កូដ​សម្គាល់​កាន់​តែ​ច្រើន​។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម