Zayn ចង់​ផ្ដើម​ចំណង​ស្នេហ៍​ឡើង​វិញ តែ Gigi នៅ​ស្ទាក់ស្ទើរ

  • 2018-05-02 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉ុន្មាន​ថ្ងៃ​ក្រោយ​រូបភាព​ថើប​គ្នា​របស់​គូ​ស្នេហ៍ Zayn Malik និង Gigi Hadid ត្រូវ​បាន​ផ្សព្វផ្សាយ​នោះ តារា​ចម្រៀង​ប្រុស​រូប​នេះ​គឺ​បាន​ត្រៀមខ្លួន​ដើម្បី​ចាប់​ផ្ដើម​ចំណង​ស្នេហ៍ និង​ប្រកាស​ឲ្យ​គ្រប់​គ្នា​ដឹង​សារ​ជា​ថ្មី នេះ​បើ​តាម​ប្រភព​មួយ​ប្រាប់​ទៅ​វិប​សាយ E!News។

ប្រភព​នោះ​បាន​បញ្ជាក់​ថា៖ "Zayn ពិត​ជា​ចង់​រស់​នៅ​ជាមួយ Gigi ណាស់ ហើយ​លោក​ក៏​បាន​បញ្ជាក់​ឲ្យ​ឃើញ​រឹត​តែ​ច្បាស់​នោះ​ដែរ។ លោក​នឹក​នាង ហើយ​ពិត​ជា​មិន​អាច​នៅ​ឆ្ងាយ​ពី​នាង​បាន​ទេ"។

ទោះ​ជា​យ៉ាង​ណា បើ​តាម​ប្រភព​ជិត​ដិត​មួយ​បាន​និយាយ​ថា៖ "Gigi នៅ​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​សម្រេច​​ចិត្ត​របស់​នាងក្នុងរឿងវិលត្រឡប់នេះវិញ"។

យ៉ាង​ណា​មិញ ក្រោយ​រូបភាព​ថើប​គ្នា​របស់​អតីត​គូ​ស្នេហ៍​តារា​មួយ​គូ​នេះ​ត្រូវ​បាន​ចែកចាយ​នោះ វា​អាច​បញ្ជាក់​បាន​ថា ទោះ​បី​ពួក​គេ​​មិន​ទាន់​ត្រឡប់​មក​រក​គ្នា​ជា​ផ្លូវការ​យ៉ាង​ណា​ក្ដី ប៉ុន្តែ​ពួក​គេ​បាន​ចាប់​ផ្ដើម​និយាយ និង​ដើរ​លេង​ជាមួយ​គ្នា​សារ​ជា​ថ្មី នេះ​បើ​តាម​ប្រភព​មួយ​បាន​បញ្ជាក់៕

ចុចអាន៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ អន សុភក្ត្រា