រូបថើបគ្នាពេញផ្លូវរបស់ Zayn និង​ Gigi កំពុង​កក្រើក ជាតម្រុយវិលត្រូវគ្នាវិញ

  • 2018-05-01 05:00:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​សារព័ត៌មាន​នាំ​គ្នា​ចុះ​ផ្សាយ​ហូរហែ​ពី​ទំនាក់ទំនង​បែប​ស្រពិចស្រពិល​ក្នុង​ការ​វិល​ត្រឡប់​មក​ត្រូវ​គ្នា​វិញ​របស់​តារាចម្រៀង​ Zayn និង​ Gigi Hadid មក មហាជន​នាំគ្នា​កើត​ចម្ងល់​ថា​តើ​រឿង​នេះ​ពិត​ ឬ​យ៉ាងណា?

យ៉ាងណា​មិញ​ វិបសាយ​ Daily Mail ស្រាប់​តែ​បង្ហាញ​រូបថត​មួយ​ចំនួន​របស់​តារា​ប្រុស​ស្រី​ទាំង​ ២​នេះ​ដែល​ថើប​គ្នា​ដោយ​បើក​ចំហ​កាល​ពី​ថ្ងៃ​អាទិត្យទី ២៩ ខែមេសា ក្នុងទីក្រុងញូវយ៉ក។ រូប​នេះ​បាន​បែក​ធ្លាយ​ ក្រោយ​ពួកគេ​ប្រកាស​ចែកផ្លូវគ្នាកាល​ពី​ ១ខែកន្លះ​មុន​លើ​បណ្ដាញ​សង្គម។

បន្ទាប់​ពី​បែក​គ្នា​ ស្រាប់​តែ​អ្នក​ដែល​តែង​តាមដាន​ព័ត៌មាន​របស់​អ្នក​ទាំង​ ២​ ឃើញ​ Gigi ចុច​ Like រូប​របស់​ Zayn លើ Instagram។ បែប​នេះ​ហើយ​ ទើប​គ្រប់គ្នា​ជឿ​ជាក់​ថា​ Gigi និង​ Zayn នៅ​តែ​មិន​ទាន់​អស់​អាល័យ​នឹង​គ្នា ពោល​គឺ​ពួកគេ​នៅ​តែ​សល់​ចិត្ត​ស្រឡាញ់​ដែល​មាន​ចំពោះគ្នា​ដដែល៕

ប្រភព៖ Dailymail | Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី