កូរ៉េខាងជើង ដោះលែងអ្នកទោសអាមេរិក ៣នាក់មុនជំនួបកំពូល
- 2018-05-03 02:22:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងជើង ដោះលែងអ្នកទោសអាមេរិក ៣នាក់មុនជំនួបកំពូល
ចន្លោះមិនឃើញ
កូរ៉េខាងជើងត្រូវបានគេរាយការណ៍ថា បានដោះលែងអ្នកទោសជនជាតិ អាមេរិក ៣នាក់មុនជំនួបកំពូលរវាងលោក គីម ជុងអ៊ុន និង ដូណាល់ ត្រាំ។
**អ្នកទោសទាំងបីនាក់មានឈ្មោះ Kim Dong-chul, Kim Sang-duk និង Kim Hak-song ត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន ដោយចោទថាប្រព្រឹត្តអំពើប្រឆាំងនឹងកូរ៉េខាងជើង។** ពួកគេទាំង ៣នាក់ត្រូវបានឃុំខ្លួនចាប់តាំងពីពេលនោះរហូតមកដល់ថ្ងៃប្រកាសដោះលែងនេះ។ ទោះយ៉ាងណាក៏ដោយ ឥឡូវនេះ ពួកគេត្រូវបានដោះលែងនិងទទួលការព្យាបាលក្នុងមន្ទីរពេទ្យក្រុង ព្យុងយ៉ាង។
គួរឲ្យដឹងថា អ្នកទោសទាំង ៣នាក់សុទ្ធតែមានសញ្ជាតិអាមេរិក ប៉ុន្តែគេនៅមិនទាន់ច្បាស់ថាតើពួកគេនឹងត្រលប់ទៅកាន់អាមេរិកវិញឬយ៉ាងណានោះទេ។ យ៉ាងណាមិញ នេះគឺជារឿងល្អមួយសម្រាប់កូរ៉េខាងជើង និងអាមេរិកមុនជំនួបកំពូលរបស់ពួកគេ៕
ចុចអាន ៖