កូរ៉េខាងជើង នឹងរំកិលម៉ោង ៣០នាទី ឲ្យដូចកូរ៉េខាងត្បូងវិញ

  • 2018-05-01 03:09:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង បាន​សម្រេច​នឹង​ផ្លាស់ប្ដូរ​ម៉ោង​របស់​ខ្លួន​ឲ្យ​ដូច​ទៅ​នឹង​ប្រទេស​កូរ៉េ​ខាង​ត្បូង ចាប់​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៨​ខាង​មុខ។ ក្នុង​ន័យ​នេះ ម៉ោង​នៅ​ក្នុង​កូរ៉េ​ខាង​ជើង​នឹង​ត្រូវ​រំកិល​ទៅ​មុខ​លឿន​ជាង​មុន ៣០​នាទី។

កូរ៉េ​ខាង​ជើង​បាន​ប្ដូរ​ម៉ោង​ខុស​ពី​កូរ៉េ​ខាង​ត្បូង ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក​ម៉្លេះ ហើយ​ការ​សម្រេច​ចិត្ត​កែ​ម៉ោង​ឲ្យ​ដូច​ដើម​វិញ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ជំនួប​ជា​ប្រវត្តិសាស្ត្រ​រវាង​លោក មូន ជេអ៊ីន និង​លោក គីម ជុងអ៊ុន កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៨។

គួរ​រំលឹក​ឲ្យ​ដឹង​ថា ក្រោយ​ជំនួប​ពិភាក្សា​ពេញ​មួយ​ថ្ងៃ​ ប្រទេស​កូរ៉េទាំង​ពីរ បាន​ប្រកាស​លទ្ធផល នៃ​កិច្ចប្រជុំ​ជា​ប្រវត្ដិសាស្រ្ដ​ហើយ។ ចំណុច​សំខាន់ៗ នៃ​លទ្ធផល​​កិច្ចប្រជុំ​នោះ រួម​មាន៖

១. បញ្ឈប់​រាល់​សកម្មភាព​ដែល​បង្ក​ជា​ជម្លោះ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក

២. បង្កើត​ការិយាល័យ​ទំនាក់ទំនង​អចិន្រ្ទៃយ៍​នៅ​ព្រំដែន​នៃ​ប្រទេស​កូរ៉េ​ទាំង​ពីរ

៣. បញ្ឈប់​ការ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​ទាំង​ស្រុង

៤. កាត់​បន្ថយ​សព្វាវុធ និង​ផ្អាក​សកម្មភាព​ដែល​បង្ក​ភាព​តានតឹង​ផ្នែក​យោធា

៥. ប្រធានាធិបតី​កូរ៉េខាងត្បូង មូន ជេអ៊ីន នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​ក្រុង​ព្យុងយ៉ាង នៅ​រដូវ​ស្លឹកឈើ​ជ្រុះ (អំឡុង​ខែ​កញ្ញា)៕

ចុចអាន៖

អត្ថបទ៖ សេង ឡុង

អត្ថបទថ្មី