កូរ៉េខាងត្បួងធ្វើរឿងមួយ ដើម្បីជួយកូរ៉េខាងជើងដកនុយក្លេអ៊ែរ
- 2018-05-02 06:53:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងត្បួងធ្វើរឿងមួយ ដើម្បីជួយកូរ៉េខាងជើងដកនុយក្លេអ៊ែរ
ចន្លោះមិនឃើញ
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានស្នើសុំជំនួយពីអង្គការសហប្រជាជាតិឲ្យជួយពិនិត្យមើលរឿងកូរ៉េខាងជើងបិទទីតាំងសាកល្បងនុយក្លេអ៊ែរ។
យោងតាមអ្នកនាំពាក្យឲ្យដឹងថា លោក Moon បានធ្វើការស្នើសុំតាមទូរស័ព្ទទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃ ចន្ទនេះ។ ជាមួយគ្នានេះប្រធានាធិបតីខាងលើ ក៏បានស្នើឲ្យស្ថាប័នពិភពលោកជួយគាំទ្រការអនុវត្តកិច្ចព្រមព្រៀងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងដើម្បីផ្លាស់ប្ដូរតំបន់គ្មានយោធារបស់ខ្លួនទៅជាតំបន់សន្តិភាពផងដែរ។
ជាការឆ្លើយតប ប្រមុខអង្គការសហប្រជាជាតិបានបង្ហាញ ការគាំទ្រពេញទំហឹងសម្រាប់ការបន្តកិច្ចសន្ទនាអន្តរកូរ៉េ ហើយបានសន្យាថាអង្គការសហប្រជាជាតិត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាលើទម្រង់ក្នុងការជួយគាំទ្រកូរ៉េទាំងពីរតាមដែលអាចធ្វើទៅបាន៕
ចុចអាន ៖
មកដឹងលក្ខណៈពិសេសរបស់អង្គរក្សតាមការពារ គីម ជុងអ៊ុន ទាំង១២នាក់
ដូណាល់ ត្រាំអួតក្ដែងៗថា កូរ៉េទាំងពីរបានសុខសន្តិភាពដោយសារស្នាដៃរបស់លោក