កីឡាករ Real ៣​រូប​នេះ អាច​នឹង​អវត្តមាន​ក្នុង​ជំនួប El Clasico ខាង​មុខ​

  • 2018-05-03 13:03:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Raphael Varane ខ្សែ​ការពារ​ស្លាប Dani Carvajal និង​ខ្សែ​បម្រើ Isco ត្រូវ​បាន​ Marca រាយ​ការណ៍​ថា អាច​នឹង​មិន​ចូល​លេង​ក្នុង​ប្រកួត​ជាមួយ Barcelona នៅ​ថ្ងៃ​ខាង​មុខ ដោយសារ​បញ្ហា​របួស។

ក្នុង​ថ្ងៃ​ព្រហស្បត្តិ៍​នេះ Varane មិន​បានចូល​ហាត់​ជាមួយ​ក្រុម​ទេ ដោយ​សារ​បញ្ហា​របួស​កំភួន​ជើង ដែល​តាម​យាយី​តាំង​ពី​ប្រកួត​ Champions League ជាមួយ Bayern Munich កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។

Isco ក៏​ដូច ខ្សែ​ការពារ​បារាំង Varane ដែរ។ កីឡាករ​មិន​បាន​ចូល​ហាត់​ជាមួយ​ក្រុម​ទេ ក្នុង​ថ្ងៃ​នេះ ដោយសារ​បញ្ហា​របួស​ស្មា។

ដោយ​ឡែក កីឡាករ​ម្នាក់​ទៀត គឺ Dani Carvajal។ កីឡាករអេស្ប៉ាញ បានពើប​ប្រទះ​មាន​បញ្ហា​របួស​សរសៃ​ពួរ​តាំង​ពី​ចុង​ខែ​មេសា​មក ហើយមិនទាន់ជាសះស្បើយនៅឡើយទេ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្លឹប Real Madrid នឹង​ប្រកួត​ជាមួយ​ក្លឹប​ Barcelona នៅ​វេលា​ម៉ោង ១:៤៥ រំលង​អាធ្រាត្រ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម