រថយន្ត Mercedes ម៉ូឌែល​ថ្មី បង្កប់​បច្ចេកវិទ្យា AI ណែនាំ​អ្នក​បើកបរ

  • 2018-05-07 04:22:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ប្រកាស​បង្ហាញ​នូវ​កម្មវិធី AI ឲ្យ​ឈ្មោះ Ask Mercedes កាល​ពី​ចុង​ឆ្នាំ ២០១៧ ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ប្រទេស​អាល្លឺម៉ង់ ក៏​សម្រេច​នាំ​យក​កម្មវិធី​មាន​ប្រយោជន៍​នេះ​មក​បំពាក់​លើ​ត្រកូល​រថយន្ត E-Class និង S-Class មាន​សមត្ថភាព​ផ្តល់​ឲ្យ​អតិថិជន​អាច​សិក្សា​ស្វែងយល់​ពី​មុខងារ​ថ្មី​និង​គ្រឿង​បង្គំ​មួយ​ចំនួន​ក្នុង​តួ​រថយន្ត។​

​បច្ចេកវិទ្យា​នេះ​ដំណើរការ​ដោយ​ប្រព័ន្ធ​កាមេរ៉ា​និង​ការ​បង្ហាញ​ទិន្នន័យ​មាតិកា​ពី​កុំព្យូទ័រ ផ្តល់​ឲ្យ​អ្នក​ប្រើប្រាស់​ទទួល​បាន​ចម្លើយ​ពិតៗ​ខាង​ក្នុង​ផ្នែក​រថយន្ត ពោល​គឺ​អំឡុង​អ្នក​យក​ស្មាតហ្វូន​ទៅ​ស្កេន​ត្រង់​ចំណុច​មុខងារ (Function) នៃ​ទីតាំង​ណា​មួយ ភ្លាម​នោះ​កម្មវិធី​នឹង​ឆ្លើយ​តប​មក​វិញ​តាម​រយៈ​ការ​ពិព័រណ៍​ជា​អក្សរ រូបភាព និង​វីដេអូ។

សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Daimler AG លោក Britta Seeger បាន​មាន​ប្រសាសន៍​ថា៖ "យើង​កំពុង​បង្កើត​បទពិសោធន៍​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន​ដល់​អតិថិជន ដែល​ហួស​ពី​យានយន្ត​ធម្មតា ជាមួយ​នឹង​ភាព​ច្នៃប្រឌិត​ដូច​ជា Ask Mercedes ក្នុង​ផែនការ​ពង្រីក​ប្រព័ន្ធ​អេកូឌីជីថល"។

កម្មវិធី Ask Mercedes នឹង​បើក​ឲ្យ​ប្រើប្រាស់​កាន់​តែ​ធំ​ទូលាយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​បន្ទាប់ ហើយ​នឹង​អាច​ទាញ​យក​បាន​លើ App Store សម្រាប់​ iPhone 6 ឬ​ខ្ពស់​ជាង​នេះ ជាមួយ​ iOS ឡើង​ទៅ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ carscoops   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី