ប្រាក់ សុវណ្ណារ៉ា ថា ឆេង ម៉េង ​​ព្រម​ទទួល​កំហុស​គ្រប់​បែបយ៉ាង

  • 2018-05-07 02:25:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ ២១ ឆ្នាំ​បាន​ត្រឡប់​មក​ដល់​​ទឹក​ដី​​កំណើត​វិញ​កាល​ពី​យប់​មិញ​នេះ ​ក្រោយ​ទទួល​បាន​ជើង​ឯក​រង​ពាន​ស្ដេច​ប្រ៊ុយណេ។

លោក ប្រាក់ សុវណ្ណារ៉ា

​ការ​ប្រកួត​​ផ្ដាច់​ព្រ័ត្រ​​ដែល​កម្ពុជា​ចាញ់​ទីម័រខាងកើត ១-០ នោះ​ ត្រូវ​បាន​គេ​ឃើញ​ថា ឆេង ម៉េង បាន​បង្ក​កំហុស​យ៉ាង​ធំ​រហូត​ទទួល​បាន​កាត​ក្រហម។ ទាក់​ទង​បញ្ហា​នេះ​លោក ប្រាក់ សុវណ្ណារ៉ា បាន​ឲ្យ​ដឹង​ថា​ ឆេង ម៉េង ​បាន​សន្យា​ នឹង​មិន​បង្កើត​ឲ្យ​មាន​រឿង​នេះ​ជា​លើក​ទី​២​ឡើយ។ ចំណែក​កំហុស​ដែល​​រូប​គេ​បាន​សាង​ឡើង​នោះ​គឺ​គេ​ព្រម​ទទួល​យក​ការ​រិះគន់​គ្រប់​បែប​យ៉ាង​ពី​សំណាក់​អ្នក​គាំទ្រ។

​ក្នុង​ព្រឹត្តិការណ៍​ពាន​ស្ដេច​ស៊ូលតង់​​នេះ កម្ពុជា​បាន​ប្រកួត​ចាញ់​ឡាវ​កាល​វគ្គ​សន្សំ​ពិន្ទុ ២-១ និង​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ដោយ​ការ​យក​ឈ្នះ​សិង្ហបុរី​១-០។ ​ចំពោះ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​វិញ​ U21 កម្ពុជា​បាន​យក​ឈ្នះ​មីយ៉ាន់ម៉ា ២-១៕

រូប​ថត Facebook របស់​ ឆេង ម៉េង ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​