យុវជនខ្មែរបញ្ចប់វគ្គសិក្សាពីអាមេរិក ប្រាប់ពីគម្រោងជួយក្មេងស្រីនៅ៣ប្រទេស

  • 2018-05-07 04:10:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ​ យុវជន​ខ្មែរ​ម្នាក់​ ដែល​ទើបតែ​បញ្ចប់​ការចូលរួម​វគ្គ ខ្លី នៅ​តាម​សហគមន៍​នានា​ នៅ​សហរដ្ឋ​អាមេរិក បានបង្ហើបពីគម្រោងថ្មី១​ ដែល​អាច​ជួយ​ជំរុញ​ ការសិក្សា​របស់​ក្មេង ស្រី​ជនបទ​ ចំនួន ៤៥នាក់ នៅ៣ប្រទេស​ ក្នុង​សហគមន៍​អាស៊ាន។

លោក ទឹម សុវណ្ណរ៉ុង ជា​អតីត​បេក្ខជន​ចូលរួម​កម្មវិធី​ផ្លាស់ប្ដូរ​ការសិក្សា​ Young Southeast Asian Leaders Initiative (YSEALI)

លោក ទឹម សុវណ្ណរ៉ុង **ជា​អតីត​បេក្ខជន​ចូលរួម​កម្មវិធី​ផ្លាស់ប្ដូរ​ការសិក្សា​ទៅកាន់​សហរដ្ឋ​អាមេរិក​ ក្នុង​កម្មវិធី Young Southeast Asian Leaders Initiative (YSEALI) បាន​ប្រាប់​ថា លោក រួម​នឹង​បេក្ខជន​អាស៊ាន ២នាក់ មកពី​ប្រទេស​ថៃ និង​ឡាវ នឹង​ចូលរួម​គ្នា​ធ្វើ​គម្រោង​មួយ​ ដែល​មាន​ឈ្មោះថា E- Girl- Mentoring Program ឬ​ហៅ​ជា​ភាសាខ្មែរ​ថា គម្រោង​ជួយ​ដល់​ការ​សិក្សា​របស់​ក្មេង​ស្រី។**

លោក ទឹម សុវណ្ណរ៉ុង និងយុវជនថៃ និងឡាវ

លោក ទឹម សុវណ្ណរ៉ុង បន្ត ថា ក្មេងស្រីចំនួន៤៥នាក់ ក្នុង​ចំណោម​ ៣ប្រទេស កម្ពុជា ថៃ និង​ឡាវ ដែល​មាន​១៥នាក់​ក្នុង១ ប្រទេស នឹង​ត្រូវ​ជ្រើសរើសឲ្យ​ចូលរួម​ក្នុង​គម្រោង​នេះ។

មូលហេតុ​ដែល​នាំ​ឲ្យ​យុវជន​ខ្មែរ​រូប​នេះ​ បង្កើត​គម្រោង​ខាងលើ​ គឺ​ដោយសារ​តែ​លោក និង​មិត្តភ័ក្ដិ​ ចង់​ចែករំលែក​បទ ពិសោធ​ ពី​ការ​ចូលរួម​វគ្គ​ខ្លី​ នៅ​អាមេរិក និង​ចូលរួម​ជំរុញ ក្មេង​ស្រី នៅ​តាម​តំបន់​សហគមន៍​ក្រីក្រ និងដាច់ស្រយាល

លោក ទឹម សុវណ្ណរ៉ុង និងបេក្ខជនចូលរួម កម្មវិធី (YSEALI) នៅសហរដ្ឋអាមេរិក

ក្រៅពី​នេះ​គម្រោង​ថ្មី​ដែល​មាន​រយៈ​ពេល១ឆ្នាំ លោក​ក៏​ចង់​ជួយ កុមារី ដែល​កំពុង​រស់នៅ​ក្នុង​គ្រួសារ​មាន​អំពើ ហិង្សា ប្រឈម​នឹង​ការ​បោះបង់​ការ​សិក្សា​ឲ្យ​ពួកគេ​ មានឱកាស​បន្ត​រៀន​ឲ្យ​បាន​ច្រើន​ ចប់​ចុង​ចប់​ដើម ចាប់ពី​ថ្នាក់​បឋម​សិក្សា​ឡើង​ទៅ។

លោក ទឹម សុវណ្ណរ៉ុង ក៏​បាន​បញ្ជាក់​ថា គម្រោង E- Girl- Mentoring Program នឹង​មាន​ការ​សុំ​សហការ​ពី​អង្គការ​ដៃគូ និង​ក្រសួង​អប់រំ​យុវជន និង​កីឡា​ នៃ​ប្រទេស​ទាំង​បី ដើម្បី​ដឹង​ពី​តំបន់​ជនបទ​អាទិភាព និង​ធ្វើ​សកម្មភាព​ទៅ​ជោគជ័យ។

ក្រៅពី​ជួយ​ជំរុញ​ការ​អប់រំ​ក្មេង​ស្រី​នៅ​ជនបទ​ នៃ​គម្រោង​នេះ នឹង​មាន​ផ្ដល់​ជំនាញ​មួយ​ចំនួន​ទៀត​ដូចជា Soft Skill ឬ​ហៅថា​ជំនាញ​ទន់ ដើម្បី​ជា​គន្លឹះ ជួយ​ឲ្យ​អ្នកចូលរួម​យល់​ពី គុណ​តម្លៃ​ជីវិត និង​ការ​ផ្លាស់​ប្តូរ​ការសិក្សា​គ្នា​ ទៅ​កាន់​ប្រទេស​ទាំង​បី​ កម្ពុជា ថៃ ឬ​ប្រទេស​ឡាវ ជាដើម។

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម