គិត​ឲ្យ​ច្បាស់​សិន​ ក៏​មិន​ទាន់ហួស​ពេលដែរ អ្នក​ចង់​​ទិញ MacBook Pro ២០១៧ ថ្មី​ ឬ​ត្រូវ​ចាំ​ម៉ូដែល​​ក្រោយ​ទៀត

  • 2018-05-08 01:31:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​ពី Macbook មាន​អ្នក​ស្រលាញ់​ចង់​បាន​មិន​តិច​ទេ​ ដោយសារ​ការ​រចនា​រូបរាង​ដ៏​ទាក់ទាញ​ និង​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ ខណៈ​តម្លៃ​ក៏​ថ្លៃ​គួរសម​ដែរ​។

MacBook Pro ថ្មី​ឆ្នាំ​ ២០១៧ មាន​រូបរាង​ស្ដើង​ស្រាល​ ថ្ម​ប្រើ​បាន​យូរ ប្រើ​រន្ធ​ភ្ជាប់ USB C មាន​មុខងារ​ Touch ID និង Touch Bar ថ្មី​ (តាម​ម៉ូដែល​) ងាយស្រួល​ក្នុង​ការ​ Control បាន​លឿន​ រួម​ទាំង​បាន​ប្រើ​ Chip ថ្មី​ Kaby Lake របស់ Intel។ ម្យ៉ាងវិញទៀត​ ក៏​ផ្ដល់​ពណ៌​ប្រផេះ​ (Space Gray) លើ​ម៉ូដែល​ MacBook Pro ទំហំ​ ១៣ អ៊ីង​ និង​ ១៥ អ៊ីង​ផង​ដែរ​។

បើ​អ្នក​មាន​បំណង​ចង់​ទិញ​ MacBook Pro ម៉ូដែល​នេះ​ (២០១៧) គ្មាន​អ្វី​រារាំង​បាន​ទេ​ តែ​អាច​មើល​ហេតុផល​ទាំង​នេះ​ជា​អំណះអំណាង​បន្ថែម​។

១) ទិញ​ដោយសារ​រូបរាង​ស្ដើង​ និង​មាន​ Touch Bar

MacBook Pro ថ្មី​នេះ​ ស្ដើង​ ស្រាល​ ដោយ​ Apple កាត់បន្ថយ​ និង​បង្រួម​ទំហំ​ ២០ ទៅ​ ២៣% ដើម្បី​ឲ្យ​ស្ដើង​ ដោយ​មិន​កាត់​បន្ថយ​កម្រិត​ថាមពល​ថ្ម​ប្រើប្រាស់​ ល្បឿន​ ឬ​ទំហំ​អេក្រង់​។ ម៉ូដែល​ថ្មី​ជាមួយ​ Touch Bar អាច​ចុច​លើ​អេក្រង់​វែង​តូច​មួយ​នៅ​ខាងលើ​ Keyboard ងាយស្រួល​ចូល​ប្រើ​មុខងារ​កម្មវិធី​បាន​រហ័ស​។

អេក្រង់​ Touch Bar នឹង​ប្ដូរ​ Control សម្រាប់​ប្រើប្រាស់​អាស្រ័យ​តាម​កម្មវិធី​កំពុង​ប្រើ​។ ក្រៅ​ពី​ Touch Bar ចំពោះ​ Force Touch trackpad ថ្មី​ មាន​ទំហំ​ធំ​ជាង​មុន​ពីរ​ដង​លើ​ Trackpad របស់​ MacBook Pro ឆ្នាំ​ ២០១៥។

២) ទិញ​ដោយសារ​ចង់​បាន​ Storage ធំ

MacBook Pro ឆ្នាំ​ ២០១៧ មាន​ជម្រើស​ Storage SSD ដល់​ទៅ​ 2TB ប៉ុន្តែ​សម្រាប់​តែ​ម៉ូដែល​ ១៥ អ៊ីង​ជំនាន់​ចុង​ក្រោយ​ប៉ុណ្ណោះ​។

៣) ទិញ​ដោយសារ​ចង់​បាន​ជម្រើស​សាក​ថ្ម​បាន​លឿន

ជាមួយ​នឹង​រន្ធ​ USB C អាច​ឲ្យ​អ្នក​ប្រើ​ភ្ជាប់​ Monitors បាន​ច្រើន​ និង​លទ្ធភាព​បញ្ជូន​ទិន្នន័យ​ ក៏​ដូចជា​ការ​សាក​ថ្ម​បាន​លឿន​។ USB C មាន​ទំហំ​តូច​ស្ដើង​ជាង​ រន្ធ​ USB ធម្មតា​, រន្ធ​ HDMI ឬ​ MagSafe charger connection។ សម្រាប់​ Device មាន​ក្បាល​ភ្ជាប់​ផ្សេង​ អាច​ប្រើ​ USB C adapters ភ្ជាប់​នឹង​រន្ធ​ MacBook Pro បំបែក​ចេញ​ប្រើ​បាន​។

បច្ចេកវិទ្យា​ភ្ជាប់​ថ្មី​នេះ​ អាច​បង្ហាញ​រូបរាង​លើ​អេក្រង់​ពីរ​កម្រិត​ 4K ឬ​ 5K ដោយ​អាស្រ័យ​លើ​ម៉ូដែល​ MacBook Pro។

៤) ទិញ​ដោយសារ​ចង់​បាន​ល្បឿន​ប្រើប្រាស់​លឿន

Macbook Pro ថ្មី​មាន​ Chip Processors និង​ Graphic ដំណើរការ​ល្អ​ប្រសើរ​ជាង​មុន​ អាច​ប្រើ​សម្រាប់​លេង​ហ្គេម​ កាត់ត​វីដេអូ​ ឬ​រចនា​រូបភាព​នានា​។

ជាមួយ​នឹង​ជម្រើស​ Dual-core Intel Core i5 ឬ Quad-core Core i7 Processor ហើយ​នឹង​ ជម្រើស​ Intel ឬ​ AMD Radeo Pro graphic ថ្មី​ ធ្វើ​ឲ្យ​ MacBook Pro ឆ្នាំ​ ២០១៧ ដំណើរការ​លឿន​។ ជំនាន់​ម៉ូដែល​ចុង​ក្រោយ​ ប្រើ​ Chip Processor Intel Kaby Lake ថ្មី​ ជួយ​ពង្រឹង​ដល់​សមត្ថភាព​ប្រើប្រាស់​ម៉ាស៊ីន​កាន់​តែ​ល្អ​។

៥) ទិញ​ដោយសារ​ចង់​បាន​ Touch ID និង​ Apple Pay

MacBook Pro ថ្មី​មាន​ Touch ID ស្ថិត​នៅ​ជ្រុង​ស្ដាំ​ខាង​លើ​ អាច​ចុច​ប្រើ​ម្រាម​ដៃ​ពី​លើ​ ផ្ទៀងផ្ទាត់​ម្ចាស់​កម្មសិទ្ធិ​ងាយស្រួល​ក្នុង​ការ​ចំណាយ​ក្នុង​ Apple Pay និង​ Login ចូល​ប្រើប្រាស់​។ នេះ​អាច​ឲ្យ​អ្នក​ប្រើ​ ទិញ​អ្វីៗ​ក្នុង​ iTunes និង​ការ​ដំឡើង​កម្មវិធី​បាន​ងាយស្រួល​ ជាង​ការ​វាយ​បញ្ចូល​លេខ​សំងាត់​។

បើ​ម៉ាស៊ីន​មាន​ អ្នក​ប្រើប្រាស់​ពីរ​ ឬ​ច្រើន​អ្នក​អាច​ចុច​លើ​ Touch ID នឹង​ប្ដូរ​អ្នក​ប្រើប្រាស់​ (Switch users)។ រាល់​ទិន្នន័យ​ស្កេន​ក្រយៅ​ដៃ​ Touch ID រក្សាទុក​លើ​ Chip T1 ថ្មី​ ដែល​ជា​ប្រភេទ​សុវត្ថិភាព​ដូច​នឹង​ Touch ID លើ​ iPhone ដែរ​។

៦) ទិញ​ MacBook Pro ជំនួស​ MacBook Air វិញ

Apple បាន​ធ្វើ​កំណែទម្រង់​តិច​តួច​លើ​ MacBook Air សម្រាប់​ឆ្នាំ​ ២០១៧ ខណៈ​តម្លៃ​ខុសគ្នា​ប្រហែល​ ៣០០ ដុល្លារ​ ជាមួយ​នឹង​ MacBook Pro។

តម្លៃ​ក៏​មិន​តិច​ដែរ​ តែ​បើ​ទិញ​ MacBook Pro ១៣ អ៊ីង​ អាច​រក្សា​តម្លៃ​ប្រើប្រាស់​បាន​យូរ​ ជាមួយ​សមត្ថភាព​ដ៏​ល្អ​អាច​ប្រើ​ពី​ ៣ ទៅ​ ៤ ឆ្នាំ​ដែរ​។

៧) កុំ​ទិញ​ ដោយសារ​ត្រូវការ​ចំណុច​បន្ថែម​ពី​ Apple

ការ​រង់ចាំ​ជា​យូរ​សម្រាប់​ MacBook Pro ថ្មី​ ២០១៧ ដោយ​ Apple បាន​ពង្រឹង​សមត្ថភាព​ពី​ MacBook Pro ឆ្នាំ​ ២០១៦ ដោយ​មាន​ល្បឿន​ដំណើរការ​ល្អ​ប្រសើរ​ជាមួយ​ Chip Processor Intel Kaby Lake ថ្មី​ និង​ Graphic cards កម្រិត​ចុងក្រោយ​។

MacBook Pro ឆ្នាំ​ ២០១៧ អាច​ប្រើ​ RAM បានតែ 16GB ហាក់​មិន​ទាន់​គ្រប់គ្រាន់​ចំពោះ​អ្នក​ប្រើ​លក្ខណៈ​អាជីព​ ដូចជា​ត្រូវការ​ដំណើរការ​ Virtual Machine ច្រើន​ជាដើម​។

ដូច្នេះ​ គួរ​រង់ចាំ​ Macbook Pro ឆ្នាំ​ ២០១៨ ជាមួយ​លក្ខណៈ​សម្បត្តិ​ល្អ​ប្រសើរ​ថ្មី​ និង​ប្រហែល​អាច​បន្ថែម​ RAM បាន​ច្រើន​ជាង​នេះ​។

៨) កុំ​ទិញ​ បើ​តម្លៃ​ជា​បញ្ហា​សម្រាប់​អ្នក

ម៉ូដែល​ MacBook Pro ថ្មី​មាន​តម្លៃ​ថ្លៃ​។ Apple បាន​កាត់​បន្ថយ​តម្លៃ​ អាច​ទិញ​បាន​តម្លៃ​ប្រហែល​ ១ ២៩៩ ដុល្លារ​ តែ​មិន​មាន​ Touch Bar នោះ​ទេ​។ បើ​ចង់​បាន​ អាច​ចំណាយ​​ច្រើន​ជាង​នេះ​។

អ្នក​ប្រើប្រាស់​ជា​ច្រើន​សម្លឹង​ឃើញ​ MacBook Pro ឆ្នាំ​ ២០១៥ ឬ​របស់​មួយ​ទឹក​ អាច​ជា​ជម្រើស​ល្អ​ប្រសើរ​ជាង​។

៩) កុំ​ទិញ​ បើ​ត្រូវការ​រន្ធ​ភ្ជាប់​ច្រើន​ប្រភេទ

MacBook Pro ឆ្នាំ​ ២០១៧ មាន​រន្ធ​ Thunderbolt 3 USB C ល្បឿន​លឿន​ (បញ្ជូន​ទិន្នន័យ​ និង​សាក​ថ្ម​) តែ​មិន​មាន​រន្ធ​ភ្ជាប់​ SD Card, HDMI និង​រន្ធ​ផ្សេង​ទៀត​នោះ​ទេ​។ ហើយ​ក៏​មិន​មាន​រន្ធ​ MagSafe connection សាក​ថ្ម​ ដែរ​ បើ​ពេល​កំពុង​ប្រើ​ នរណា​ម្នាក់​ដើរ​ទាក់​ខ្សែ​ MacBook ប្រាកដ​ជា​ធ្លាក់​។

បើ​ទិញ​ត្រូវការ​ចំណាយ​ថវិកា​បន្ថែម​លើ​ USB C Adapters ទើប​អាច​ប្រើ​គ្រប់​ឧបករណ៍​ធ្លាប់​ប្រើ​ប្រចាំថ្ងៃ​បាន​។ ហើយ​ត្រូវ​យក​តាម​ខ្លួន​រាល់​ពេល​ទៀត​ អាច​ពិចារណា​ MacBook Pro ម៉ូដែល​ចាស់​ជំនួស​វិញ​បាន​។

១០) កុំ​ទិញ​ បើ​មិន​ប្រញាប់

MacBook Pro ឆ្នាំ​ ២០១៨ នឹង​អាច​មាន​វត្តមាន​នៅ​ក្នុង​ខែ​ មិថុនា​ ឬ​កក្កដា​ ដោយ​អាច​បំពាក់​ Chip Processor Intel Coffee Lake ផ្ដល់​ល្បឿន​កាន់​តែ​ល្អ​ប្រសើរ​លើ​ម៉ូដែល​ ទំហំ​ ១៣ អ៊ីង​ និង​ ១៥ អ៊ីង​។ បើ​មិន​ប្រញាប់​ប្រើ​នោះ​ទេ​ អាច​រង់ចាំ​ជំនាន់​ក្រោយ​នេះ​បាន​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ GottabeMobile   ប្រែ​សម្រួល៖ ប៊ុនធឿន